(ភ្នំពេញ)៖ តំណាងចែកចាយផ្តាច់មុខនូវរថយន្ត JETOUR នៅកម្ពុជា បានផ្តល់នូវប្រូម៉ូសិនពិសេស សម្រាប់ការកក់រថយន្ត JETOUR DASHING 2024 ដែលមានតម្លៃដើម ៤៥,០០០ដុល្លារ ដោយកក់ឥឡូវនេះនៅសល់ត្រឹមតែ៣៨,៨៨៨ដុល្លារ ជាតម្លៃដែលមិនធ្លាប់មានពីមុនមក។
ម៉ាកយីហោ JETOUR គឺជាម៉ាកយីហោដ៏ល្បីមួយរបស់ប្រទេសចិនដែលកំពុងទទួលការពេញនិយមយ៉ាងខ្លំាងពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោក។
រថយន្ត JETOUR DASHING សេរ៊ីឆ្នាំ ២០២៤ ដែលបញ្ចុះតម្លៃមកត្រឹមតែ ៣៨,៨៨៨ដុល្លារ បានប្រើប្រាស់បច្ចេកវិទ្យាស្តង់ដា អាឡឺម៉ង ដោយបានបំពាក់មកជាមួយ ម៉ាស៊ីន 1.6 លីត្រ Turbo ដែលមានកម្លាំងខ្លំាង ជាមួយប្រអប់លេខ៧ វគ្គអូតូ ដែលជាលទ្ធផលផ្តល់នូវថាមពលរហូតដល់ ១៩៧kW និងកម្លាំងបង្វិលអតិបរមារហូតដល់ ២៩០សេះ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរប្រអប់លេខយ៉ាងរលូន ដោយនាំមកនូវបទពិសោធន៍យ៉ាងរលូនក្នុងការបង្កើនល្បឿនដល់អ្នកដែលចូលចិត្ត។
រថយន្តស៊េរីថ្មីនេះបានបំពាក់នូវប្រភេទចង្កៀងគុជ ភ្លឺខ្លាំងនិងបញ្ជាទំលាក់ដោយស្វ័យប្រវត្តិ និងស្តុបខាងក្រោយជាប្រភេទ LED, ចង្កៀងបំភ្លឺពេលថ្ងៃ Day Time Running Light, យ៉ាន់កង់ទំហំ 20 អ៊ីញផ្នែកខាងក្នុង ជារថយន្តដល់ធំទូលាយ និងមានផាសុកភាពសំរាប់អ្នកធ្វើដំណើរមិនថាជិត ឬឆ្ងាយ ជាមួយកៅអីបែបស្ព័រទំនើប ដែលបង្កភាពងាយស្រួលក្នុងបើកបរ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខណៈអេក្រង់កំសាន្តថាច់ស្ក្រីនធំជាងគេបង្អស់ 15.6អ៊ីញនេះ ភ្ជាប់មកជាមួយប្រព័ន្ធ Apple Car Play / Android Auto, ប្រព័ន្ធបញ្ជាដេរបញ្ឆេះពីចំងាយ, Hi-Fi loudspeakers ៩ គ្រាប់ បាស់បុក ពិរោះ រណ្ដំ ម៉ាក Sony ព្រមទាំងមានដំបូល Panoramic SUNROOF ដ៏ធំ និងកាមេរ៉ា ៥៤០ ដឺក្រេ។
មិនតែប៉ុណ្ណោះ មានប្រព័ន្ធជំនួយពេលឡើងចំណោត Hill Start Assist , អាចកំណត់ល្បឿនជាមួយប្រព័ន្ធ Adaptive Cruise Control System ក៏ដូចជាមាន Sensor ថ្លឹងសម្ពាធកង់ Tire Pressure Sensor។
មិនត្រឹមតែប៉ុណ្នោះរថយន្ត JETOUR DASHING ក៏មានការធានាយ៉ាងត្រឹមរហូតទៅរយៈពេល៥ឆ្នាំ ឬ ១៥ម៉ឺនគីឡូម៉ែត្រ។
រួសរាន់ឡើងការផ្តល់ជូននេះមានកំណត់! ទាក់ទងកក់ឥឡូវនេះតាមរយះលេខទូរស័ព្ទ 017 713 713 ឬតាមគេហទំព័រ Facebook: https://www.facebook.com/profile.php?id=61553610326112 ៕