(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានការជ្រើសរើសកីឡាករយុវជនអាយុក្រោម ១៥ឆ្នាំ មកពីបណ្តារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការត្រួតពិនិត្យសមត្ថភាព និងបច្ចេកទេសរបស់ក្រុមកីឡាករយុវជន

ដើម្បីជ្រើសរើសយុវជនដាក់បញ្ចូលបន្ថែមជាមួយយុវជនអាយុក្រោម ១៥ឆ្នាំនៃសាលាបាល់ទាត់ជាតិ (បាទី)។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ការជ្រើសរើសនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ (បាទី)៕