(ភ្នំពេញ)៖ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ ផ្សារទំនើបឡាក់គី នឹងបន្តដំណើរការកម្មវិធីធានាតម្លៃ រដូវកាលទ៣ រហូតដល់ចូលឆ្នាំខ្មែរ។ ស្របជាមួយនឹងការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ចំពោះកម្មវិធធានាតម្លៃ រដូវកាលទី១ និងទ២ ពីអតិថិជនរបស់យើងកន្លងមកនេះ ផ្សារទំនើបឡាក់គី នឹងបន្តកម្មវិធីធានាតម្លៃ រដូវកាលទី៣។

លោក គីម សេង នាយកជាន់ខ្ពស់ផ្នែកប្រតិបត្តិការផ្សារទំនើបនិងហ្គាឌៀននៃ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានមានប្រសាសន៍ថា «ពួកយើងបាន់ដឹងពីតម្រូវការចាំបាច់របស់អតិថិជន់ក្នុងគ្រាដ៏លំបាកនេះ ដូចជាតម្រូវការលើ ទំនិញដែលមានតម្លៃសមរម្យ ទំនិញស្រស់ដែលមានគុណភាពល្អជាងគេ ជាមួយនឹងបទពិសោធទិញទំនិញដ៏សប្បាយរីករាយ ដែលទាំងអស់នេះគឺពួកយើងកំពុងផ្តល់ជូនអតិថិជន»

លោកបានបន្តទៀតថា «ជាមួយនឹងកម្មវិធីធានាតម្លៃនេះ ពួកយើងនឹងនាំយកមកនូវអ្វីដែលអតិថិជនពិតជាត្រូវការ»

ការផ្តល់ជូននូវទំនិញចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃក្នុងតម្លៃទាបនេនឹងប្រព្រឹត្តទៅក្នុងរយៈពេលយូរ ស្របជាមួយការផ្តល់ជូនទំនិញដែលមានគុណភាពខ្ពស់ដែលអតិថិជននឹងមានលទ្ធភាពជាវ ជាពិសេស អំឡុងពេលនៃតម្លៃទំនិញមានការកើនឡើងជាសកល។

Watch Now: