(ឡុងដ៏)៖ លោកស្រី Sarina Wiegman សម្រេចបន្តធ្វើជាអ្នកចាត់ការរក្រុមស្ត្រីអង់គ្លេស រហូតដល់ឆ្នាំ២០២៧ ដែលលោកស្រីបានលើកឡើងថា «ភារកិច្ចអាជីវកម្មមិនទាន់បានបញ្ចប់», នេះបើតាមប្រភពពី BBC ឱ្យដឹងនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
រំលឹកផងថា លោកស្រី Sarina Wiegman បានចូលកាន់តួនាទីដឹកនាំក្រុមស្ត្រីអង់គ្លេស នៅឆ្នាំ២០២១ បាននាំក្រុមនេះរងជើងឯកពាន FIFA Women’s World Cup 2023 និងឈ្នះពានអឺរ៉ុប UEFA Women’s Championship 2022 ដោយការដឹកនាំរបស់លោកនាពេលកន្លងមកនេះ ក្រុមស្ត្រីអង់គ្លេស លេងឈ្នះ ៣៤លើក និងចាញ់តែ ៤លើកក្នុងចំណោម ៤៥ប្រកួតនៅគ្រប់កម្មវិធី។
លោកស្រី Sarina Wiegman មានវ័យ ៥៤ឆ្នាំរូបនេះ បានលើកឡើងថា «មិនគួរឱ្យជឿ ខ្ញុំពិតជារីករាយណាស់ដែលបានបន្តឱកាសដឹកនាំក្រុមស្ត្រីអង់គ្លេស រហូតដល់ឆ្នាំ២០២៧ ក្រោយពីរយៈពេល ២ឆ្នាំកន្លងមកនេះ ហើយយើងពិតជារីករាយក្នុងការធ្វើវា»។
បញ្ជាក់ផងថា លោកស្រី Sarina Wiegman ក៏បានឈ្នះពានអ្នកចាត់ការក្រុមផ្នែកស្ត្រីល្អប្រចាំឆ្នាំ២០២៣ The Best FIFA Women’s Coach 2023 នឹងជាលើកទី៤ ផងដែរ ខណៈស្ថិតក្នុងកិច្ចសន្យាថ្មីនេះ លោកស្រីនឹងមានភារកិច្ចដឹកនាំក្រុមនារីអង់គ្លេស ពានរង្វាន់អឺរ៉ុប Euro 2025 ដែលចាប់ផ្តើមនៅខែមេសា នឹងនៅឆ្នាំ២០២៥-២៦ លេងពានរង្វាន់ UEFA Nations League ហើយអាចឈានដល់ប្រកួត World Cup 2027 បើសិនជាក្រុមបានឈានចូលវគ្គជម្រុះ៕
សម្រាប់ការដឹកនាំរបស់លោកស្រី Sarina Wiegman ក្នុងវគ្គជម្រុះពានរង្វាន់ UEFA Nations League 2023-24 បានត្រឹមធ្លាក់ក្នុងវគ្គជម្រុះ តែពួកគេបានយកឈ្នះ ២ប្រកួតចុងក្រោយលើក្រុមស្ត្រីហូឡង់ ៣-២ និងស្កុតឡេន ៦-០ ក្នុងវគ្គជម្រុះពានរង្វាន់ UEFA Nations League៕