(ភ្នំពេញ)៖ លោកJung Ji-hoon ដែលត្រូវបានគេស្គាល់ច្បាស់ថាឈ្មោះ Rain គឺជាតារាចម្រៀង k-pop អ្នកនិពន្ធបទចម្រៀង អ្នករាំ តារាសម្តែង និងផលិតករថតសំឡេងរបស់កូរ៉េខាងត្បូង។

ក្នុងអាជីពតន្ត្រីរបស់ Rain ​លោកមានអាល់ប៊ុមចំនួនប្រាំពីរ បទចម្រៀងចំនួន២៨ បទ និងការប្រគុំតន្ត្រីទេសចរណ៍ជាច្រើនជុំវិញពិភពលោក។

កំពូលតារាចម្រៀង K-POP ប្រចាំប្រទេសកូរ៉េខាងត្បូង លោក Rain កើតថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ១៩៨២ នៅទីក្រុងសេអ៊ូល ឬ Seosan ប្រទេសកូរ៉េខាងត្បូង​។ តារាចម្រៀងK-POP កូរ៉េខាងត្បូង និងជាតារាសម្តែងរូបនេះ ត្រូវបានគេស្គាល់ថាជាក្មេងប្រុសល្អ និងមានក្បាច់រាំបែបHip hop យ៉ាងរលូន។

លោក Rain បានរៀបការជាមួយ ​​តារាសម្តែងកូរ៉េខាងត្បូង​ Kim Tae-hee ដែលនាងត្រូវចាត់ទុកថាជាតារាស្រីដែលមានសម្រស់ស្រស់ស្អាតបំផុតរបស់កូរ៉េខាងត្បូង។ នាង​បានសម្តែងជាតួស្រីក្នុងរឿងភាគកូរ៉េជាច្រើន ដូចជា Stairway to Heaven, Love Story in Harvard, Iris, My Princess, Yong-pal។​ ក្នុងឆ្នាំ២០២៣ Rain បានបញ្ជាក់ពីទំនាក់ទំនងរបស់គាត់ ជាមួយតារាសម្តែង Kim Tae -hee ហើយពួកគេបានរៀបការនៅឆ្នាំ២០១៧។ មកទល់បច្ចុប្បន្ននេះ ប្តីប្រពន្ធមួយគូនេះទទួលបានកូន២នាក់ ជាចំណងអាពាហ៍ពិពាហ៍ ​ដោយកូនដំបូងរបស់ពួកគេកើតនៅឆ្នាំ២០១៧ និងកូនទីពីររបស់ពួកគេកើតនៅឆ្នាំ២០១៩។

គួបញ្ជាក់ផងដែរនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ កំពូលតារាចម្រៀនK-pop ​លោកRain​ នឹងមកសម្តែងនៅលើឆាកតន្រ្តីដ៏ធំអស្ចារ្យលំដាប់ស្តង់ដារខ្ពស់របស់ក្រុមហ៊ុនGANZERG នៅមុខសាមហោស្រពកោះពេជ្រក្នុងកម្មវិធី GANZBERG SUPER IDOL CONCERT​៕