(អ៊ីតាលី)៖ លោក Jose Mourinho នៅពេលនេះត្រូវបានក្លិប AS Roma បានសម្រេចបណ្តេញចេញ ពីតំណែងក្រោយពេលដឹកនាំក្រុមឈរនៅលេខរៀងទី៩ ក្នុងតារាងលីគ Serie A រដូវកាលនេះ, បើតាមប្រភពពី BBC ឱ្យដឹងនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
លោក Jose Mourinho ចូលកាន់តួនាទីអ្នកចាត់ការក្រុម AS Roma កាលឆ្នាំ២០២១ នឹងនាំក្រុម Roma ឈ្នះពាន Europa Conference League រដូវកាល ២០២១-២២ ប៉ុន្តែស្ថានភាពក្លិបនេះពេលនេះ កំពុងមាន ២២ពិន្ទុតាមក្រុមកំពូលតារាងលីគអ៊ីតាលី Inter Milan និងមានដាច់ ៥ពិន្ទុពីតំណែងឱកាលលេងពាន UEFA Champions League រដូវកាលក្រោយ។
បញ្ជាក់ផងថា ស្ថិតក្រោមការដឹកនាំរបស់លោក Jose Mourinho លេងបាន ១៣៨ប្រកួត រកបានលទ្ធផលឈ្នះ ៦៨លើក និងចាញ់ ៣៩លើក ហើយពេលនេះក្លិបកំពុងឈរលេខរៀងទី៩ ហើយកាលពីសប្តាហ៍មុនបានជ្រុះចេញពីពានរង្វាន់ Coppa Italia ក្រោមថ្វីជើងក្រុម Lazio ៕