(ភ្នំពេញ)៖ គិតត្រឹមសប្តាហ៍ទី ១៧នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២៤ ហ៍ កីឡាករ MARCUS WARREN HABER ពាក់លេខ៩៩ មកពីក្លិបព្រះខ័នរាជស្វាយរៀង នៅនាំមុនគេនាំតារាងគ្រាប់ស៊ុតច្រើនជាងគេប្រចាំលីគ ដោយការបាន ២១គ្រាប់ក្នុងចំណោមកីឡាករ ១២នាក់ បានកំពុងស៊ុតនាំមុខច្រើនជាងគេ ដែលមកពីបណ្តាក្លិបផ្សេងៗ គ្នាផងដែរ។

ខាងក្រោមនេះជាកីឡាករទាំង ១២រូបដែលកំពុងរកបានគ្រាប់ស៊ុតច្រើនជាងគេក្នុងលីគរដូវកាលនេះ៖

១៖ កីឡាករ MARCUS WARREN HABER ពាក់លេខ៩៩ មកពីក្លិបព្រះខ័នរាជស្វាយរៀង រកបាន ២១គ្រាប់។
២៖ កីឡាករ SHIMIZU SHINTARO ពាក់លេខ២១ របស់ក្លិបភ្នំពេញក្រោន រកបាន ១២គ្រាប់។
៣៖ កីឡាករ RYOHEI YOSHIHAMA ពាក់លេខ៤១ របស់ក្លិបបឹងកេត រកបាន ១០គ្រាប់។
៤៖ កីឡាករ NIETO RONDON ពាក់លេខ១០ របស់ក្លិបភ្នំពេញក្រោន រកបាន ៩គ្រាប់។
៥៖ កីឡាករ THIHA ZAW ពាក់លេខ៩ របស់ក្លិបព្រៃវែង រកបាន ៨គ្រាប់។
៦៖ កីឡាករ GOLUBOIVIC STEFAN ពាក់លេខ២៧ របសក្លិបបឹងកេត រកបាន ៨គ្រាប់។
៧៖ កីឡាករ ញាណ សុសុីដាន ពាក់លេខ១០ របស់ក្លិបកងយោធពលខេមរភូមិន្ទ រកបាន ៨គ្រាប់។
៨៖ កីឡាករ TETSUAKI MISAWA ពាក់លេខ៨ របស់ក្លិបកងយោធពលខេមរភូមិន្ទ រកបាន ៧គ្រាប់។
៩៖ កីឡាករ NDONGO LOUIS WILLY ពាក់លេខ70 របស់ក្លិប ISI ដង្កោសែនជ័យ រកបាន ៧គ្រាប់។
១០៖ កីឡាករ ផាន សុផេន ពាក់លេខ១០ របស់ក្លិបព្រៃវែង រកបាន ៧គ្រាប់។
១១៖ កីឡាករ ម៉ាត់ នូរុណ ពាក់លេខ១០ របស់ក្លិបបឹងកេត រកបាន ៧គ្រាប់។
១២៖ កីឡាករ BASTOS JONATA ពាក់លេខ ១៣ របស់ក្លិបវិសាខា រកបាន ៧គ្រាប់។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតនៅចុងសប្តាហ៍នេះ នៃសប្តាហ៍ទី១៨ មានគូពិសេសត្រូវជួបគ្នា រវាងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដែលឈរនៅកំពូលតារាងមាន ៤៣ពិន្ទុ ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ បឹងកេត ដែលឈរនៅលេខ៤ កំពុងរកបាន ២៤ពិន្ទុ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ ក្នុងទឹកដីនៃកីឡដ្ឋានស្វាយរៀង នាវេលាម៉ោង ១៨៖០០នាទីល្ងាច៕