(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល នៅសប្តាហ៍នេះ បានរៀបចំកម្មវិធី «Mega Celebration» ដោយផ្តល់រថយន្ត Mitsubishi Xpander សេរី 2023 ដល់អតិថិជនមហាសំណាង ក្រោយដំណើរការអស់រយៈពេល ៣ ខែនៃប្រូម៉ូសិន «Mega 1 Year Anniversary» ដើម្បីអបអរភាពអស្ចារ្យមួយឆ្នាំនៃផ្សារទំនើបមួយនេះ។

ក្នុងកម្មវិធីដ៏អធិកអធមនេះ ក្រៅពីការពីការប្រគល់រថយន្ត Mitsubishi Xpander សេរី 2023 អ្នកឈ្នះរង្វាន់ដទៃទៀត ក៏ត្រូវបានប្រគល់ផងដែរ ខណៈកម្មវិធីទាំងមូលដំណើរការអមទៅដោយការសម្តែងពិសេសៗ គួរឲ្យចាប់អារម្មណ៍ និងរីករាយក្រៃលែង។

ជាមួយគ្នានេះដែរ ជីប ម៉ុង 271 មេហ្គា ម៉ល ក៏បានប្រកាសប្រូម៉ូសិនថ្មី «Mega Celebration» រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ទៀត។ ក្នុងនោះ រាល់ការចំណាយចាប់ពី ១៥ដុល្លារអាមេរិក ឡើងទៅក្នុងមួយវិក្កយបត្រ លោកអ្នកអាចយកទៅប្តូរយកសន្លឹកឆ្នោត ដើម្បីទទួលបានរង្វាន់ភ្លាមៗ និងសម្រាប់ចាប់ឆ្នោតសំណាងដែលមានរង្វាន់ដូចជា បណ្ណទឹកប្រាក់ រហូតដល់ $500 iPad ជំនាន់ទី១០ និងរង្វាន់ធំមហាសាល រថយន្ត Mitsubishi All New Triton GLS ស៊េរី 2024 មួយគ្រឿងថែមទៀតផង។

«សូមបងប្អូនត្រៀមខ្លួនសម្រាប់ប្រូម៉ូសិនថ្មី Mega Celebration ដើម្បីមានឱកាសក្លាយជាម្ចាស់រថយន្ត Mitsubishi All New Triton GLS ស៊េរី 2024 ទាំងអស់គ្នា»។ នេះជាការបញ្ជាក់របស់លោកស្រី លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថៃល ពេលអញ្ជើញថ្លែងសុន្ទរកថា។

ក្នុងនាមគណៈគ្រប់គ្រងនៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល លោកស្រី ក៏បានធ្វើការថ្លែងអំណរគុណដល់អតិថិជនគ្រប់រូប សម្រាប់ការគាំទ្ររយៈពេលមួយឆ្នាំកន្លងមកនេះ ហើយផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល នឹងព្យាយាមស្វែងរកអ្វីដែលថ្មី ប្លែកសម្រាប់បម្រើជូនដល់អថិជនជាតិ និងអន្តរជាតិបន្ថែមទៀត។

ពីមួយឆ្នាំទៅមួយឆ្នាំ ផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរមួយនេះតែងតែនាំអ្វីថ្មីជូនអតិថិជនជានិច្ច មានដូចជាប្រូម៉ូសិនខ្នាតធំដែលមានតែមួយគត់នៅប្រទេសកម្ពុជា ពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលរួមមាន «កម្មវិធីមេហ្គាអស្ចារ្យ» និង «Mega Anniversary» ដែលបានចំណាយទឹកប្រាក់រហូតដល់ជាង ២លានដុល្លារអាមេរិក។

លោកស្រី លី សុខឆេង ក៏បានសង្ឃឹមយ៉ាងមុតមាំថាផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងនៅតែបន្តទទួលបាននូវការគាំទ្រ ជឿទុកចិត្តពីសំណាក់អតិថិជនជាតិ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ហើយផ្សារទំនើបដែលបង្កើតដោយកូនខ្មែរដ៏ធំមួយនេះ នឹងនៅតែបន្តខិតខំនាំយកនូវបទពិសោធន៍នៃការទិញទំនិញ ការទទួលទានអាហារ និងការកម្សាន្តកម្រិតអន្តរជាតិដែលអាចប្រកួតប្រជែងបានមិនចាញ់បរទេសឡើយ។ គ្រប់អាជីវកម្មដែលក្រុមហ៊ុន ជីប ម៉ុង បានកសាងឡើង គឺមិនមែនដើម្បីតែប្រាក់ចំណេញតែមួយមុខនោះទេ គឺធ្វើដោយអស់ពីបេះដូង ក្នុងនាមជាកូនខ្មែរ ដើម្បីមោទនភាពជាតិខ្មែរ ហើយជឿជាក់ថាខ្មែរធ្វើបាន៕