(ពិភពលោក)៖ ខ្សែប្រយុទ្ធ Lionel Messi បានឈ្នះពានកីឡាករល្អប្រចាំឆ្នាំ FIFA Men’s Player of the year 2023 និងលោក Pep Guardiola ក៏បានឈ្នះពានគ្រូបង្វឹកល្អប្រចាំលើកដំបូង ដែលការប្រគល់ពាននេះធ្វើឡើងនៅទីក្រុងឡុង ចក្រភពអង់គ្លេស។

នេះបានក្លាយជាការឈ្នះពានកីឡាករល្អប្រចាំឆ្នាំលើកទី៣ របស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi បន្ទាប់ពីយកបាន ២លើកដំបូងនៅឆ្នាំ២០១៩ និង២០២២ ដែលក្នុងឆ្នាំ២០២៣ នេះ ខ្សែប្រយុទ្ធមកពីក្លិប Inter Miami ទទួលបានសម្លេងបោះឆ្នោតគាំទ្រច្រើនដោយបានយកឈ្នះគូប្រជែង Erling Haaland និងកីឡាករ Kylian Mbappe ឈរលេខ៣។

ហើយពានស្ត្រី ផ្នែកគ្រូបង្វឹកល្អបានទៅលើលោកស្រី Sarina Wiegman នឹងជាលើកទី៤ របស់លោកស្រីផងដែរ ខណៈពានកីឡាការិនីល្អប្រចាំឆ្នាំ FIFA Women’s Player of the year 2023 បានទៅលើខ្សែបម្រើ Aitana Bonmati ហើយពានកីឡាការិនីចាំទីល្អបានទៅនាង Mary Earps ។

ជាមួយគ្នានោះ តំណែងអ្នកចាំទីល្អប្រចាំឆ្នាំ២០២៣ បានទៅលើកីឡាករប្រេស៊ីល Ederson ដែលមានកីឡាករ Thibaut Courtois ឈរលេខ២ និងកីឡាករ Yassine Bounou ឈរលេខ៣ មកពីក្លិប Al Hilal ខណៈកីឡាករក្លិប Manchester City មានដល់ទៅ ៦នាក់ជាប់ក្នុងជម្រើសក្រុមកីឡាករល្អប្រចាំឆ្នាំផងដែរ៕