(ភ្នំពេញ)៖ CAMBODIA BEER បានធ្វើការចាប់សន្លឹកឆ្នោតផ្សងសំណាងលើកទី១ សម្រាប់គូស្វាមីភរិយាថ្មីថ្មោងដែលបានជ្រើសរើសយកឈុត CAMBODIA BEER សម្រាប់ពិធីមង្គលការរបស់ខ្លួន ហើយការចាប់រង្វាន់មានភាពសុក្រឹតត្រឹមត្រូវ ពីអ្នកតំណាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្ទាល់ ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស BOND FOR MORE CONCERT កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

អបអរសាទរដល់គូស្នេហ៍ ៥០គូ ដែលបានឈ្នះរង្វាន់ iPhone 15 Pro សរុប ៥០គ្រឿង និងរថយន្តទំនើបស៊េរីថ្មីបកកេស Ford Ranger ១គ្រឿង ពីកញ្ចប់អាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែមជាមួយរង្វាន់ធំពី CAMBODIA BEER។ បងប្អូនដែលបានជ្រើសរើសយក CAMBODIA BEER សម្រាប់ថ្ងៃមង្គលការ កុំភ្លេចអូសរកមើលបញ្ជីរាយនាម គូស្នេហ៍មហាសំណាង សម្រាប់រង្វាន់ដ៏អស្ចារ្យនេះ។

សម្រាប់បងប្អូនដែលឃើញឈ្មោះរបស់ខ្លួន សូមរៀបចំឯកសារសំខាន់ៗដូចជា៖ អត្តសញ្ញាណបណ្ណរបស់ស្វាមីភរិយា, សន្លឹកឆ្នោតដែលមានលេខបណ្ណត្រូវរង្វាន់, លិខិតបញ្ជាក់អាពាហ៍ពិពាហ៍, រូបថតរៀបការ និងធៀបការ។

នេះគឺជាការចាប់សន្លឹកឆ្នោតលើកដំបូង ដោយក្រុមហ៊ុននឹងបន្តចាប់ឆ្នោតជារៀងរាល់ខែដល់គ្រប់ ៦ដង។ ដូច្នេះ សម្រាប់អតិថិជនដែលមិនទាន់ត្រូវរង្វាន់ សូមកុំទាន់អស់សង្ឃឹម ព្រោះរង្វាន់នៅមានច្រើនសន្ធឹកសន្ធាប់ទៀតកំពុងរង់ចាំ។

ដោយឡែក សម្រាប់អតិថិជនដែលទិញ CAMBODIA PREMIUM BEER សម្រាប់ពិធីមង្គលការឥលូវនេះ អ្នកនឹងទទួលបានកាដូចំនួន៣ពី CAMBODIA BEER រួមមាន៖ ការជិះ Helicopter តម្លៃវាល់លានដុល្លាររបស់ ជីប ម៉ុង, ការទទួលទានអាហារពេលល្ងាចបែបរ៉ូមែនទិចនៅ The Winds ស្កាយបារ និង ការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៤ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ៕

CAMBODIA BEER អាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែម ជាមួយរង្វាន់អស្ចារ្យ!
ពិសាដោយការទទួលខុសត្រូវ