(វ៉ាឡេនសៀ)៖ កីឡាការិនី Agnes Ngetich សញ្ជាតិកេនយ៉ា បានក្លាយជាស្ត្រីដំបូងគេ ដែលរត់ចម្ងាយ១០គីឡូម៉ែត្រ ប្រើរយៈពេលក្រោម ២៩នាទី ដោយនាងបានឈ្នះក្នុងព្រឹត្តិការណ៍ការរត់ប្រណាំងតាមដងផ្លូវ Valencia Ibercaja ក្នុងប្រទេសអេស្ប៉ាញ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

កីឡាការិនីមានវ័យ ២៨ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ ដោយប្រើរយៈពេល ២៨នាទី និង ៤៦វិនាទី ហើយបានយកឈ្នះលើកំណត់ត្រាពិភពលោក ការរត់ប្រណាំងតាមដងផ្លូវ ឆ្នាំ២០២២ របស់កីឡាការិនីសញ្ជាតិអេត្យូពី Yalemzerf Yehualaw ដែលប្រើរយៈពេលចំនួន ២៨វិនាទី។ Ngetich បានលើកឡើងថា «ខ្ញុំរីករាយណាស់ ខ្ញុំមិនរំពឹងថា អាចបំបែកកំណត់ត្រាពិភពលោកនេះបានទេ»

ជាមួយគ្នានោះ កីឡាការិនីរួមសញ្ជាតិ Emmaculate Anyango ក៏បានរត់ដោយប្រើពេលក្រោម ២៩នាទីផងដែរ ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ក្នុងរយៈពេល ២៨នាទី និង៥៧វិនាទី។

សូមជម្រាបផងថា Ngetich ក៏បានតាមស្មើកំណត់ត្រាពិភពលោក ៥គីឡូម៉ែត្រ របស់កីឡាការិនី Beatrice Chebet ដោយប្រើរយៈពេល ១៤នាទី និង១៣វិនាទី នៅក្នុងការរត់ប្រណាំងមានតែស្ត្រីប៉ុណ្ណោះ ដែលនាងសម្រេចបានកាលពី ២សប្តាហ៍មុន៕