(បរទេស)៖ យោងតាមទិន្នន័យរបស់ LSGB គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នេះតម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft មានចំនួន ២.៨៨៧ពាន់ពាន់លានដុល្លារ ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មាន ខណៈពេលដែលតម្លៃទីផ្សារភាគហ៊ុនរបស់ Apple បានបន្តធ្លាក់ចុះមកនៅត្រឹម ២.៨៧៥ពាន់ពាន់លានដុល្លារ។ ទាំងនេះក៏ដោយសារតែការគាំទ្រខ្លាំងពីបច្ចេកវិទ្យា AI បានធ្វើឱ្យភាគហ៊ុនរបស់ Microsoft កើនឡើងជាបន្តបន្ទាប់ នឹងបានក្លាយជាក្រុមហ៊ុនដែលតម្លៃខ្ពស់ជាងគេក្នុងចំណោមក្រុមហ៊ុនយក្សទាំង២០នៅលើពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

ក្រុមហ៊ុនយក្សទាំង ២០ដែលបានធ្វើឱ្យកក្រើកទីផ្សារបច្ចេកវិទ្យាពិភពលោក រួមទាំងកាន់កាប់តម្លៃទីផ្សារភាគហ៊ុនច្រើនជាងគេរួមមាន៖

1. ក្រុមហ៊ុន Microsoft មានតម្លៃទីផ្សារភាគហ៊ុន (២.៨៨៧ ពាន់ពាន់លានដុល្លារ)
2. Apple (២.៨៧៥ ពាន់ពាន់លានដុល្លារ)
3. Saudi Arabian Oil Co (២.១២១ ពាន់ពាន់លានដុល្លារ)
4. Alphabet Inc (១.៧៩៤ ពាន់ពាន់លានដុល្លារ),
5. Amazon (១.៥៩៧ ពាន់ពាន់លានដុល្លារ)
6. Nvidia (១.៣៥៤ ពាន់ពាន់លានដុល្លារ)
7. Meta Platform (៩៦២.៣៨ ពាន់លានដុល្លារ)
8. Berkshire Hathaway (៧៩១.២៤ ពាន់លានដុល្លារ)
9. Tesla (៦៩៥.៨៣ ពាន់លានដុល្លារ)
10. Eli Lilly (៦១០.៣២ ពាន់លានដុល្លារ)
11. Visa (៥៤២.៩១ ពាន់លានដុល្លារ)
12. TSMC (៥២៥.០៧ ពាន់លានដុល្លារ)
13. Broadcom (៥១៨.៥៥ ពាន់លានដុល្លារ)
14. JPMorgan Chase (៤៩២.៣៣ ពាន់លានដុល្លារ)
15. UnitedHealth (៤៨២.៣៥ ពាន់លានដុល្លារ)
16. Novo Nordisk (៤៧៨.១៧ ពាន់លានដុល្លារ)
17. Walmart (៤៣៤.៣១ ពាន់លានដុល្លារ)
18. Mastercard (៤០២.៣៩ ពាន់លានដុល្លារ)
19. Exxon Mobil (៣៩៩.៤៧ ពាន់លានដុល្លារ)
20. Johnson & Johnson (៣៩០.៩១ ពាន់លានដុល្លារ)

យោងតាមតារាងតម្លៃទីផ្សារភាគហ៊ុនក្រុមហ៊ុនយក្សទាំង ២០ខាងលើនេះ សង្កេតឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាដែលកំពុងតែសម្រុកបង្កើត AI ខ្លាំងដូចជា Nvidia, Meta Platforms និង Alphabet សុទ្ធសឹងតែកើនឡើងតម្លៃទីផ្សារខ្លាំង បើធៀបទៅនឹងឆ្នាំ២០២២។

គួរជម្រាបដែរថា វិស័យ AI កំពុងធ្វើឱ្យអង្រួនពេញវិស័យបច្ចេកវិទ្យា ខណៈដែលតម្លៃទីផ្សារភាគហ៊ុនខ្ពស់បំផុតនៅលើពិភពលោកក្នុងឆ្នាំថ្មីនេះ ពីក្រុមហ៊ុន Microsoft ក៏ដោយសារតែបច្ចេកវិទ្យា AI ផងដែរ៕