(ភ្នំពេញ)៖ តើអ្នកចង់បានប្រាក់បៀវត្សច្រើនមែនទេ? បើមែនចូរចាប់យកជំនាញវិស្វកម្មមេកានិក វិស្វកម្មអេឡិចត្រូនិក ច្បាប់ ឬជំនាញផ្នែកវិទ្យាសាស្ត្រទៅ។ នេះជាសារណែនាំពី Talentnet ដែលជាក្រុមហ៊ុនពិគ្រោះ យោបល់ផ្នែកធនធានមនុស្សឈានមុខគេ នៅក្នុងតំបន់ដែលបច្ចុប្បន្ន កំពុងចាប់ផ្ដើមដំណើរការនៅក្នុងប្រទេសកម្ពុជា។

ការដាក់ដំណើរការនៅក្នុងប្រទេសកម្ពុជា គឺដើម្បីផ្ដល់សេវាធនធានមនុស្សតាមតម្រូវការ និងវិធីសាស្ត្រដែលមានវិញ្ញាបនបត្រពីអន្តរជាតិ សម្រាប់សេវាគ្រប់គ្រងធនធានមនុស្ស ដល់បណ្ដាក្រុមហ៊ុនក្នុងស្រុក ។

ការពង្រីកវត្តមានរបស់ក្រុមហ៊ុនមកដល់ទីផ្សារកម្ពុជាជាការគាំទ្រចំពោះការបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ។

យោងតាមការស្ទង់មតិប្រាក់ឈ្នួលសរុបរបស់ Talentnet Mercer ដែលបានធ្វើឡើងកាលពីឆ្នាំ ២០២៣ ទិន្នន័យប្រមូលនៅក្នុងទីផ្សារកម្ពុជាបង្ហាញថា អាជីពការងារក្នុងជំនាញវិស្វកម្មអេឡិចត្រូនិក ច្បាប់ វិស្វកម្មមេកានិក និងវិទ្យាសាស្ត្រ ទាមទារប្រាក់បៀវត្សខ្ពស់ជាងជំនាញផ្សេងទៀត ។ ប្រាក់បៀវត្សសម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិក ច្បាប់ វិស្វកម្មមេកានិក និងវិទ្យាសាស្ត្រ ឈរក្នុងលេខរៀងខ្ពស់ជាងជំនាញគ្រប់គ្រងពាណិជ្ជកម្ម គណនេយ្យ វិស្វកម្មគីមី និងវិទ្យាសាស្ត្រកុំព្យូទ័រទៅទៀត ។

បន្ថែមពីនេះទៅទៀត ការងារទាក់ទងនឹងជំនាញវិស្វកម្មអេឡិចត្រូនិក ច្បាប់ វិស្វកម្មមេកានិក និង វិទ្យាសាស្ត្រក្នុងប្រទេសកម្ពុជាក៏មានការកើនឡើងផងដែរនៅឆ្នាំ ២០២៣ ធៀបនឹងមួយឆ្នាំមុនដោយក្នុងនោះ ជំនាញវិស្វកម្មអេឡិចត្រូនិកមានកំណើនប្រាក់បៀវត្ស ១៤% ជំនាញច្បាប់កើនប្រាក់ បៀវត្ស ១២% ហើយវិស្វកម្មមេកានិក និងវិទ្យាសាស្ត្រកើនប្រាក់បៀវត្ស ១០% ។

របាយការណ៍ស្ទង់មតិនេះ ត្រូវបានបង្ហាញដល់ប្រធានផ្នែកធនធានមនុស្ស និងមេដឹកនាំអាជីវកម្មជាង ១៥០ រូបនៅក្នុងកម្មវិធីដែលរៀបចំកាលពីពេលថ្មីៗនៅទីក្រុងភ្នំពេញ ។ របាយការណ៍នេះក៏បានបង្ហាញ ផងដែរថា ប្រាកបៀវត្សរបស់និស្សិតទើបបញ្ចប់ការសិក្សានៅកម្ពុជាក៏មានការកើនឡើងផងដែរក្នុងឆ្នាំ ២០២៣ ក្នុងកម្រិត ១០% បើធៀបនឹងឆ្នាំ ២០២២ ដែលជាកម្រិតមួយខ្ពស់ជាងកម្រិតអតិផរណាប្រចាំ ឆ្នាំ។

ការស្ទង់មតិប្រាក់ឈ្នួលសរុប Talentnet Mercer ក៏មានរៀបរាប់អំពីនិន្នាការការងារដែលទទួលបាន ទិន្នន័យពីស្ថាប័នចំនួន ១០៦ ក្នុងវិស័យចំនួន ១១ ផ្សេងគ្នា ដែលគ្របដណ្ដប់លើការងារចំនួន ៣០៣៤ និងសាកសួរអ្នកកាន់ការងារចំនួន ៥៦៨៤៨ នាក់ ។ ការអង្កេតប្រាក់ឈ្នួលប្រចាំឆ្នាំនេះ គឺជាសេវាមួយក្នុងចំណោមសេវាគោលដៅជាច្រើនដែលក្រុមហ៊ុននឹងផ្ដល់ទៅឲ្យអតិថិជនរបស់ខ្លួន ព្រមជាមួយនឹង សេវាស្វែងរកបុគ្គលិក សេវាគ្រប់គ្រងធនធានមនុស្ស សេវាពិគ្រោះយោបល់ធនធានមនុស្ស និងរៀបចំ បញ្ជីបៀវត្សជាដើម។

លោកស្រី ផលឡា នីកូឡាស នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Talentnet មានប្រសាសន៍ថា៖ «កម្ពុជាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចគួរឲ្យស្ញប់ស្ញែងដែលធ្វើឲ្យ Talentnet មានបំណង ចង់ក្លាយជាចំណែកមួយនៃកំណើននេះ។ គោលបំណងរបស់យើងគឺក្លាយជាក្រុមហ៊ុនមួយដែលផ្ដល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយផ្នែកធនធានមនុស្សដល់ទីផ្សារការងារនៅទីនេះដើម្បីឲ្យអតិថិជនអាចពង្រឹងដំណើរការផ្នែកធនធានមនុស្សប្រចាំថ្ងៃផង និងការត្រៀមកម្លាំងពលកម្មសម្រាប់ការរីក ចម្រើនលូតលាស់របស់ខ្លួនផងដែលការងារទាំងអស់នេះយើងបានធ្វើរួចមកហើយនៅក្នុងប្រទេសផ្សេងក្នុងតំបន់»។

អំពី Talentnet

ក្រុមហ៊ុន Talentnet មានការិយាល័យចំនួន ៦ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ហើយមានបទពិសោធន៍ ជិត ២០ ឆ្នាំនៅក្នុងទីផ្សារការងាររបស់វៀតណាម គួបផ្សំនឹងការប្រើប្រាស់វិធីសាស្ត្រអន្តរជាតិគាំទ្រពីដៃគូលំដាប់ពិភពលោកចំនួនពីរ (Mercer និង ADP Streamline) ។

Talentnet ផ្ដល់វិធីសាស្ត្រដែលអាចតម្រូវតាមគោលដៅ និងលក្ខខណ្ឌផ្សេងៗរបស់អាជីវកម្ម ។ ដំណោះស្រាយពី Talentnet រួមមាន សេវាក្រុមហ៊ុន សេវាស្វែងរកនិងជ្រើសរើសបុគ្គលិកជាន់ខ្ពស់ សេវាពិគ្រោះយោបល់ផ្នែកធនធានមនុស្ស សេវាគ្រប់គ្រងធនធានមនុស្ស វគ្គបណ្ដុះបណ្ដាលធនធានមនុស្ស សេវារៀបចំបញ្ជីប្រាក់បៀវត្ស និងការស្ទង់មតិប្រាក់បៀវត្ស Talentnet Mercer ។
https://www.talentnet.vn/kh