(ភ្នំពេញ)៖ ធ្យូបកាហ្វេ ដែលជាប្រេនកាហ្វេបង្កើតឡើងដោយកូនខ្មែរ បានផ្លាស់ប្តូរស្លាកយីហោរថ្មីពី​«ធ្យូបកាហ្វេ សេនត្រល»ទៅ «ធ្យូបកាហ្វេ ផ្លឹស» ដើម្បីផ្តល់ជូនអតិថិជន លើសពីកាហ្វេ និងភេសជ្ជៈ ពោលគឺធ្យូបកាហ្វេ ផ្លឹស នឹងលក់បន្ថែមនូវអាហារច្រើនប្រភេទសម្រាប់អតិថិជន គ្រប់ពេលទាំងអាហារពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច។

ក្នុងពិធីប្រកាស​ផ្លាស់ប្តូរស្លាកយីហោរថ្មី​ជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ កញ្ញា ស៊ូ មុន្នីពេជ្រ ​ស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន ធ្យូបកាហ្វេ បានថ្លែងថា ធ្យូបកាហ្វេផ្លឹសជាឈ្មោះថ្មីដែលបាន​ផ្លាស់ប្តូរពី ​ធ្យូបកាហេ្វ សេនត្រល​ ក្នុងគោលបំណង​ផ្តល់ភាពងាយស្រួលជូនអតិថិជន។ ​ធ្យូបកាហ្វេផ្លឹស​ គឺមានន័យថា នៅតាមបណ្តាហាងធ្យូបកាហ្វេ គឺមានទាំងម្ហូបអាហាររួមទាំងភេសជ្ជៈ ដែលមានគុណភាពខ្ពស់​។

​កញ្ញាបានថ្លែងបន្តថា«ធ្យូបកាហ្វេផ្លឹស​ មិនត្រឹមតែផ្តល់ជូននូវភេសជ្ជៈដែលមានគុណភាពខ្ពស់តែមួយមុខទេ បន្លែមពីនោះ​ក៏មានអាហារសំរាប់ប្រជាជនកម្ពុជា ដែលមានរសជាតិបែបខ្មែរ ជាច្រើនជម្រើស​ដែលមានគុណភាពខ្ពស់ ជាមួយនិងអនាម័យ តំលៃសមរម្យ រួមទាំងសេវាកម្មរហ័ស ​រសជាតិឆ្ងាញ់ ដោយមានការយកចិត្តទុកដាក់បានយ៉ាងល្អ ពីសំណាក់ក្រុមកាងារ ដែលបានធ្វើការយ៉ាងផ្ចិតផ្ចង់ ​និងសេវាកម្មរហ័សទាន់ចិត្ត ព្រមទាំងការវេចខ្ចប់ទាន់សម័យ ដើម្បីបំពេញតម្រូវការជូនអតិថិជន»។ ​

​ធ្យូបកាហ្វេ ផ្លឹស មិនត្រឹមតែជាហាងកាហ្វេដែលផ្ដល់នៅសេវាកម្មកាហ្វេមួយមុខតែប៉ុណ្ណោះទេ ​តែអតិថិជន​ក៏អាចជ្រើសរើសម្ហូបអាហារជាច្រើនប្រភេទដូចជា បាយសាច់ជ្រូកអាំង បាយទ្បុកទ្បាក់ បាយមាន់គ្រឿង លតឆាសាច់គោ និងមីសាច់ស្រួយ ដែលសុទ្ធសឹងតែជាម្ហូបពេញនិយមសម្រាប់ប្រជាជនខ្មែរ និងប្រចាំហាង ធ្យូបកាហ្វេ ផ្លឹស។ ​បច្ចុប្បន្ននេះ ​ក៏មានជាស្ពាហ្កាទីឆាក្តៅ ជាម្ហូបប៉ែកអឺរ៉ុប ដែល​បានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ដើម្បីបំពេញនៅតម្រូវការរបស់អតិថិជន។ ជាមួយគ្នានេះផងដែរ
ធ្យូបកាហ្វេ ផ្លឹស ជាហាងកាហ្វ ដែលសាកសមបំផុតសម្រាប់អតិថិជនគ្រប់រូបក្នុងការ សម្រាកស្រស់ស្រូបអាហារបានគ្រប់ពេលមិនថាពេលព្រឹក ពេលថ្ងៃ ឬពេលល្ងាច បន្ទាប់ពីបំពេញការងាររួច និងទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ជាមួយនឹង ភេសជ្ជ: ក៏ដូចជាមុខម្ហូបរសជាតិបែបខ្មែរដ៏សម្បូរបែបពីខាងយើងខ្ញុំ។

កញ្ញា ស៊ូ មុន្នីពេជ្របន្ថែមថា ជាមួយនឹងការផ្តល់សេវាកម្មនិងផលិតផលជូនទៅកាន់អតិថិជនយើងបានប្រកាន់ខ្ជាប់លើពាក្យស្លោក ៣គឺ រហ័ស តម្លៃសមរម្យ និងគុណភាពខ្ពស់។ រហ័សមានន័យថា យើងធ្វើភេសជ្ជ:លឿនឆាប់រហ័សជូនដល់អតិថិជន តម្លៃសមរម្យមានន័យថា ភេសជ្ជ:របស់យើងមានតម្លៃសមរម្យដែលអតិថិជនគ្រប់រូបអាចទទួលយកបាន គុណភាពខ្ពស់មានន័យថា យើងបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ទាំងរសជាតិ គុណភាព និងអនាម័យខ្ពស់ជូនទៅកាន់អតិថិជនគ្រប់ៗរូប។

ធ្យូបកាហ្វេបានបើកដំណើរការ ចាប់តាំងពីឆ្នាំ២០១៧​ដល់ពេលបច្ចុប្បន្ននេះ ​មានសាខា​ចំនួន ៣៧ សាខាហើយនៅទូទាំងរាជធានីនិងខេត្ត ដោយក្នុងនោះមានសាខា ធ្យូបកាហ្វេ ផ្លឹស ចំនួន ៦ សាខា (រាប់បញ្ចូលទាំងធ្យូបកាហ្វេ ផ្លឹស សាខា រាជធានីនេះ)។

កញ្ញាលើកឡើងថា «តាមរយ:ការប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល ការបេ្តជ្ញាចិត្ត បទពិសោធន៍ និងការគាំទ្ររបស់ភ្ញៀវកិត្តិយសទាំងអស់ នាងខ្ញុំសង្ឃឹមយ៉ាងម៉ុតមាំថា ធ្យូបកាហ្វេ ផ្លឹស នឹងមានប្រជាប្រិយភាពលេចធ្លោនៅក្នុងទីផ្សារ និងទទួលបានការគាំទ្រពីសំណាក់អតិថិជនរឹតតែច្រើនជាងនេះបន្ថែមទៀត»