(បន្ទាយមានជ័យ)៖ រង្វាន់ធំជាប្រភេទស្គីអគ្គិសនីដ៏ទំនើប ពីទឹកដោះគោនូវី (NuVi) បាទៅលើ កុមារី ហម សុជាតា សិស្សសាលាបឋមសិក្សា ហ៊ុន សែន សុភី ក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីប្អូនស្រីរូបនេះ បានទិញទឹកដោះគោ NuVi ពីតាមតូបក្នុងសាលារៀនមកញ៉ាំជាប្រចាំថ្ងៃ។

ប្អូនស្រី សុជាតា ទិញទឹកដោះ NuVi រសជាតិផ្លែឈើម្ដងមួយដុំ ដែលមានបួនប្រអប់ ហើយក្នុងមួយដុំប្អូនទទួលបានកាត NuVi ចំនួនមួយ។ ថ្ងៃមួយ ប្អូនក៏បានប្រទះឃើញកាតមាស១ ហើយបូកនឹង ៣៦កាតទៀត ដែលប្អូនបានសន្សំទុក ដូច្នេះប្អូនអាចប្ដូរយករង្វាន់ធំ ស្គីអគ្គិសនីដ៏ទំនើប ដែលមានតម្លៃរាប់រយដុល្លារ។ កុមារី សុជាតា ពិតជាសប្បាយរីករាយណាស់ ដែលបានឈ្នះរង្វាន់ដ៏ធំនេះពីទឹកដោះគោ NuVi។

គួរបញ្ជាក់ផងដែរថា ទឹកដោះគោ NuVi កំពុងផ្ដល់សំណាងជូនប្អូនៗកុមារគ្រប់រូប តាមរយៈការសន្សំកាតប្ដូររង្វាន់។ សន្សំកាត NuVi បាន១២កាត អាចប្ដូរបានខ្សែដៃ NuVi មួយ។ សន្សំកាត NuVi បាន ៣៦កាត ប្ដូរបានកាបូបរៀនមួយ។ សន្សំកាត NuVi បាន៣៦កាត បូកនឹងកាតមាស១ ប្ដូរបានស្គីអគ្គិសនីមួយ។
ស្គីអគ្គសិនីនេះមិនត្រឹមតែធ្វើឲ្យកុមារជិះលេងសប្បាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យកុមារកាន់តែមានកាយវិការរស់រវើក ជាពិសេសធ្វើឲ្យខួរក្បាលកុមារកាន់តែឆ្លាតវៃ។

ព័ត៌មានបន្ថែមទាក់ទងនឹងទឹកដោះគោ NuVi សូមទាក់ទង៖ 092 553 456, 070 553 456, ឬ 090 553 456៕|