(ភ្នំពេញ)៖ តារាសម្តែងដ៏ល្បីរបស់ប្រទេសថៃ គឺកញ្ញា ជេនី ធៀនផូសុវណ្ណ (Janie Tienphosuwan) បានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើល ក្នុងពិធីបើកសម្ពោធផលិតផលថ្មីរបស់ HSO Brand គឺចាហួយ៣រសជាតិ Super Fiber Jelly Strip នៅក្នុងប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នេះ។ ក្នុងនោះតារាសម្ដែងល្បីរបស់កម្ពុជា រចនា រ៉ាវឌី, លោក ព្រីន, ក្រុមសម្តែង រតនៈវិបុល និងនាយ ធុង ប៉េត្រូ ក៏បានបង្ហាញវត្តមានព្រមគ្នានេះដែរ។

ថ្លែងប្រាប់ Fresh News plus តារាសម្ដែង ជេនី ធៀនផូសុវណ្ណ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមជាតារាកិត្តិយស នៅក្នុងពិធីសម្ពោធផលិតផលថ្មី របស់ HSO Brand ខណៈដែលការបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជានេះ គឺធ្វើឲ្យនាងបានឃើញពីភាពរីកចម្រើនក្នុងវិស័យសិល្បៈ ទីផ្សារលក់ផលិតផល ហើយនាងពិតជារំភើបដែលបានម្ចាស់ប្រេន HSO អញ្ជើញមក ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងតារាខ្មែរ និងតារាថៃ។ នាងក៏បានបកស្រាយនូវបទចម្រៀង យ៉ាងពីរោះជូនដល់អ្នកចូលរួមបានស្ដាប់ និងទស្សនាផងដែរ។

ដោយឡែកម្ចាស់ប្រេន HSO លោកស្រី សាន់ សុខខេង បានថ្លែងបញ្ជាក់ប្រាប់ Fresh News plus ឲ្យដឹងថា កម្មវិធីបើកសម្ពោធជាផ្លូវការចាហួយ ៣រសជាតិ Super Fiber Jelly Strip គឺក្រុមហ៊ុនបានអញ្ជើញតារាថៃដ៏ល្បី គឺកញ្ញា ជេនី ធៀនផូសុវណ្ណ ឲ្យចូលរួមជាតារាកិត្តិយក ដើម្បីជួយផ្សព្វផ្សាយពីផលិតផលដ៏ល្អនេះ ដោយក្នុងនោះតារាខ្មែរ គឺកញ្ញា រចនា រ៉ាវឌី ត្រូវបានក្រុមហ៊ុនតែងតែជាទូតសុឆន្ទៈរបស់ផលិតផល បន្ទាប់ពីបានមើលឃើញពីភាពល្បីល្បាញរបស់នាងក្នុងការងារសិល្បៈ និងការងារក្នុងប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញសង្គម។

លោកស្រីបន្ថែមទៀតថា Super Fiber Jelly Strip គឺជាអាហារបំប៉នប្រភេទ ចាហួយបន្ទះ ដែលងាយស្រួលយកដាក់តាមខ្លួន ងាយស្រួលហែក និងងាយស្រួលញ៉ាំភ្លាមៗតែម្តង។ ជាចាហួយដែលសម្បូរទៅដោយសារធាតុចម្រាញ់ពីធម្មជាតិ។ Super Fiber Jelly Strip សម្រកក្បាលពោះ ជួយឲ្យរាងស្រឡូន លាងកាក់សំណល់ក្នុងខ្លួន និងលាងសម្អាតជាតិពុលបានយ៉ាងល្អ។ ក្នុងនោះមានគុណប្រយោជន៍ជាច្រើនទៀត ដូចជា រក្សាតុល្យភាពនៅក្នុងប្រព័ន្ធរំលាយអាហារ, ជួយសម្រួលដល់ការបន្ទោរបង់, ជួយព្យាបាលការទល់លាមក, ជួយបន្សាបជាតិពុលក្នុងថ្លើម និងជំរុញចលនាឈាមរត់។ ធ្វើឲ្យរាងកាយស្រស់ថ្លា និងភ្លឺរលោង, ជួយកាត់បន្ថយជាតិខ្លាញ់លើស ជួយក្នុងការរំលាយអាហារ ជាដៃគូដ៏ល្អសម្រាប់ធ្វើឲ្យរូបរាងកាយរបស់អ្នកកាន់តែស្រស់ស្អាតទ្វេដង។

សម្រាប់តារាសម្ដែងល្បីរបស់ប្រទេសកម្ពុជា គឺកញ្ញា រចនា រ៉ាវឌី ក៏បានបង្ហាញអារម្មណ៍រំភើបរីករាយ ដែលបានក្លាយជាទូតសុឆន្ទៈរបស់ HSO ព្រោះនាងបានមើលឃើញ ពីគុណប្រយោជន៍ជាច្រើនពីផលិតផលរបស់ក្រុមហ៊ុននេះ ដែលធ្វើឲ្យអ្នកប្រើប្រាស់មិនខកបំណង។ នៅថ្ងៃនេះ នាងពិតជាមានកិត្តិយសណាស់ ដែលបានរួមការងារជាមួយនឹងតារាល្បីមកពីប្រទេសថៃ គឺកញ្ញា ជេនី ធៀនផូសុវណ្ណ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការងារសិល្បៈ និងការងារផ្សព្វផ្សាយជំនួញជាដើម។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍សម្ពោធ​ចាហួយ ៣រសជាតិ Super Fiber Jelly Strip នោះ ក៏មានការចែកជូននូវកាដូពិសេសៗ ដល់អ្នកចូលរួមទស្សនាផ្ទាល់ ព្រមទាំងការលេងហ្គេមយករង្វាន់ជាច្រើនទៀត និងឱកាសឈ្នះរង្វាន់ម៉ូតូ Vespa ទៀតផង៕