(ភ្នំពេញ)៖ ស្រាបៀរ ABC តែងតែយកចិត្តទុកដាក់ក្នុងការសម្រេចក្តីសុបិន ឱ្យអតិថិជនរបស់ខ្លួន ហើយម៉ាកយីហោ ស្រាបៀរដ៏អស្ចារ្យនេះពិតជាធ្វើបាន ជូនស្វាមីភរិយាដែលមានសំណាង១គូនៅកម្ពុជា ដោយមានការសហការជាមួយអ្នករចនាម៉ូតដ៏មានថ្វីដៃ គឺ អ្នកស្រី វ៉ាន់ ណាតាសា (Natacha Van) និងលោក សេង សំរិទ្ធិស័ក្ដ ដែលជាអ្នកច្នៃម៉ូតអាពាហ៍ពិពាហ៍ផ្តាច់មុខ ឱ្យគូស្វាមីភរិយាទាំងពីរ។

ABC ជាម៉ាកយីហោស្រាបៀរដែលតែងតែហ៊ានធ្វើអ្វីដែលប្លែក ហើយពិតជាពិសេស។ ក្នុងយុទ្ធនាការអាពាហ៍ពិពាហ៍ថ្មីៗនេះ ABC បានអំពាវនាវ ដល់គូស្វាមីភរិយាដែលជិតរៀបអាពាហ៍ពិពាហ៍ ឱ្យចូលរួមក្នុងយុទ្ធនាការរបស់ខ្លួន ដើម្បីមានឱកាសទទួលបាន ឈុតអាពាហ៍ពិពាហ៍ ដែលច្នៃទៅតាមក្តីស្រមៃរបស់ខ្លួន ក្លាយជាការចងចាំមួយដ៏អស្ចារ្យ។

កាលពីថ្ងៃទី១៥ ខែធ្នូ ស្រាបៀរ ABC បានសម្រេចច្នៃឈុតអាពាហ៍ពិពាហ៍ជូនលោក ហេង កាលីម និង អ្នកស្រី ចាន់ សារី (Jimi Castle) ជាគូដំបូង ដែលទទួលបានបទពិសោធន៍ផ្តាច់មុខនេះ សម្រាប់ការសម្រេចបាន ក្តីស្រមៃរបស់ខ្លួន និងធ្វើឱ្យក្លាយជាការពិតបាន។ ពួកគាត់បានលម្អមង្គលការរបស់ខ្លួន ដូចនៅក្នុងរឿងនិទាន ដោយកូនក្រមុំគ្រងឈុតពណ៌ខ្មៅដ៏ស្រស់ស្អាត ដាំដោយស្រទាប់គ្រាប់គ្រីស្តាល់ Swarovski ពណ៌ខ្មៅ និងជាយពាសដោយពណ៌មាស ដែលបញ្ជាក់ពីជំហររឹងមាំមួយ។

អ្នកទាំងពីរបានស្គាល់គ្នាដំបូងតាមរយៈ Facebook នៅឆ្នាំ២០១៦ ហើយក៏លង់ស្រឡាញ់គ្នាភ្លាម។ ៦ឆ្នាំក្រោយ មក ពួកគាត់ក៏បានភ្ជាប់ពាក្យ ហើយក៏សុបិន និងរៀបផែនការកំណត់ថ្ងៃមង្គលរបស់ខ្លួនចាប់ពីពេលនោះមក។ ភរិយាដែលទើបរៀបការថ្មីថ្មោងបាននិយាយថា (អ្នកស្រី ចាន់ សារី)៖ «ខ្ញុំស្រមៃថាបានស្លៀកឈុតពណ៌ខ្មៅ នៅថ្ងៃរៀបការរបស់ខ្ញុំ ហើយឥឡូវក៏បានដូចចិត្តមែន។»

ពណ៌ខ្មៅ ជាពណ៌ដ៏មានអត្ថន័យសម្រាប់អ្នកទាំងពីរ ដែលធ្វើឱ្យឈុតដែលរចនាដោយ អ្នកស្រី ណាតាសា រឹតតែពិសេស និងត្រូវចិត្តតែម្តង។
អ្នកស្រី ចាន់ សារី បន្ថែមថា៖ «រាល់ខួបនៃចំណងស្នេហាម្តងៗ យើងច្រើន តែទិញរបស់ផ្សេងៗពណ៌ខ្មៅ ជាន័យតំណាងស្នេហាយើងទាំងពីរ ព្រោះថាពណ៌នេះបង្ហាញពីកម្លាំងនៃ សម្ព័ន្ធភាពរបស់ពួកយើង តាំងពីដើមមក។ ការស្លៀកនូវឈុតពណ៌ដ៏វិសេសនេះ នៅថ្ងៃរៀបការរបស់ពួកយើង ធ្វើឱ្យយើងនឹកដល់អនុស្សាវរីយ៍ល្អៗរាប់ឆ្នាំមកហើយ។ ពណ៌នេះក៏តំណាងឱ្យកម្លាំងដែលយើង នឹងបន្តរក្សា ក្នុងជីវិតអាពាហ៍ពិពាហ៍របស់យើង នៅច្រើនឆ្នាំទៅមុខទៀតដែរ។ អរគុណ ស្រាបៀរ ABC សម្រាប់ឱកាស មួយនេះ គឺមានន័យធំធេងណាស់ដល់យើងទាំងពីរ»

អ្នកស្រី ណាតាសា បានលើកឡើងថា៖ «ដោយធ្វើការរួមគ្នាជាមួយ លោក រិទ្ធិស័ក្ដ យើងពិតជារំភើបខ្លាំង ណាស់ ដែលបានចូលរួមសហការជាមួយស្រាបៀរ ABC ដើម្បីផ្តល់កាដូក្នុងឱកាសដ៏ពិសេសបែបនេះ ដល់ គូស្វាមីភរិយា ដែលនឹងរៀបការឆាប់ៗ។ មង្គលការ ជាឱកាសដ៏ពិសេសបំផុតមួយ ក្នុងឆាកជីវិតរបស់មនុស្ស គ្រប់គ្នា ហើយដែលនាងខ្ញុំបានជួយសម្រេចសុបិនពួកគាត់បែបនេះ គឺពិតជាមហាសាលណាស់។ យើងរំពឹងថា នឹងបានធ្វើការជាមួយកូនកម្លោះ កូនក្រមុំជាច្រើនគូទៀត ដើម្បីរចនាឈុត ឱ្យត្រូវចិត្ត និងសក្តិសម ដែលអាចឱ្យ ពួកគាត់នឹកឃើញអនុស្សាវរីយ៍មួយនេះពេញមួយជីវិតតទៅ»

ដើម្បីឱ្យមង្គលការនានាកាន់តែមានភាពល្អឯក ស្រាបៀរ ABC និងអ្នករចនាម៉ូតយើង បន្តកម្មវិធីផ្តាច់មុខនេះ ដល់គូស្វាមីភរិយាដទៃទៀត។ ដើម្បីចូលរួម និងមានឱកាសទទួលបាននូវឈុតអាពាហ៍ពិពាហ៍ ដែលត្រូវចិត្តទាំងនេះ៖

* ទិញឈុតប្រូម៉ូសិនអាពាហ៍ពិពាហ៍របស់យើងមួយណាក៏បាន (ABC Extra Stout ២០កេស ឬ ABC Reserve ចំនួន ១០កេស + Tiger ឬ Tiger Crystal ឬ Heineken ចំនួន ៤០កេស)

* Comment រូបតំណាងនៃរ៉ូបកូនក្រមុំ និងឈុតកូនកំលោះក្នុងក្តីស្រមៃរបស់អ្នកនៅខាងក្រោមផុសនេះ (https://www.facebook.com/share/p/JQ1Y1maAzjxbJTVi/?mibextid=7TVuMX) ឱ្យបានមុនថ្ងៃទី ២៨ មករា ២០២៤

* កម្មវិធីអាពាហ៍ពិពាហ៍របស់អ្នកត្រូវមានថ្ងៃខែក្នុងចន្លោះខែ កុម្ភៈ - ឧសភា ឆ្នាំ២០២៤

គូស្នេហ៍ដែលត្រូវបានជ្រើសរើសទាំង ៣គូនឹងត្រូវបានប្រកាសនៅថ្ងៃទី ០២ កុម្ភៈ ២០២៤ នៅលើ Facebook ផេកផ្លូវការរបស់ ABC Beer Cambodia។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីផ្តាច់មុខនេះ សូមចូលទៅកាន់៖ https://www.facebook.com/share/p/JQ1Y1maAzjxbJTVi/?mibextid=7TVuMX

សូមជម្រាបថា អ្នកស្រី វ៉ាន់ ណាតាសា ជាអ្នករចនាម៉ូតកូនខ្មែរកាត់ចិន កើតនៅទីក្រុងហុងកុង ហើយធំដឹងក្តីនៅទីក្រុងឡុងដ៍ ដោយអ្នកស្រីបានចូលរៀននៅមហាវិទ្យាល័យដែលមានឈ្មោះបោះសម្លេង ខាងផ្នែករចនាម៉ូតប្រចាំទីក្រុង ឡុងដ៍គឺ London College of Fashion។ ឥឡូវនេះ អ្នកស្រីបានរស់នៅរាជធានីភ្នំពេញ។ អ្នកស្រី ណាតាសា មានមោទនភាពចំពោះសិល្បៈច្នៃម៉ូតដ៏មានគុណភាពរបស់អ្នកស្រី ដោយប្រើរបស់របរធ្វើដោយដៃ ១០០%។ ម៉ូតសម្លៀកបំពាក់ដ៏ប្រណិតរបស់ អ្នកស្រី ណាតាសា ត្រូវបានរំលេចលើឆាកដើរម៉ូត នៅពាសពេញ ពិភពលោក រាប់ចាប់ពីទីក្រុងមីឡាន និងញូវយ៉ក ដល់ទីក្រុងប៉ារីស៍។

ចំណែកឯ លោក សេង សំរិទ្ធិស័ក្ដ ជាជាងកាត់សម្លៀកបំពាក់ដែលបានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនលើឆាកអន្តរជាតិ នៅពេលលោកសិក្សានៅសាលា Savile Row Academy នៅទីក្រុងឡុងដ៍ ហើយបានដុះខាត់ទេពកោសល្យ របស់ខ្លួន ក្រោមការបង្ហាត់របស់មេជាងកាត់សម្លៀកបំពាក់ដ៏ចំណាននៃ Maurice Sedwell ។ បច្ចុប្បន្ន លោកជាកម្លាំងជំរុញការច្នៃប្រឌិតដ៏សំខាន់ នៅពីក្រោយយីហោ Asia Mode 1996 ដែលជាហាងកាត់ សម្លៀកបំពាក់ នៅរាជធានីភ្នំពេញ។ នៅទីនោះហើយដែលលោក នឹងរចនាឈុតដែលកាត់ដោយដៃផ្ទាល់ យ៉ាងវិចិត្រ ដល់កូនកម្លោះដែលមានសំណាង។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធន៍ដ៏អស្ចារ្យ សម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាក យីហោអន្តរជាតិគុណភាពខ្ពស់ដូចជា ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹង ការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០ នាក់នៅ ទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។

ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ដែលមានអព្យាក្រិតកាបូនសូន្យ មានភាពស្មើគ្នា និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក។

ក្រុមហ៊ុនស្រាបៀរ ABC បានកំណត់ទេសភាពទីផ្សារស្រាបៀរកម្ពុជាឡើងវិញ ដោយផ្តល់នូវបទពិសោធន៍នៃ ការពិសាដ៏ល្អឯកទូទាំងប្រទេស។ ស្រាបៀរ ABC Extra Stout បានទទួលតំណែងជាស្រាបៀរលំដាប់ថ្នាក់ លេខមួយរបស់ប្រទេសកម្ពុជា ខណៈស្រាបៀរ ABC Reserve ជាស្រាបៀររួមបញ្ចូលនូវវីស្គីដ៏ប្រណិតដំបូងគេ របស់កម្ពុជា៕