(អាស៊ី)៖ ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បានតាមវាយបកយកឈ្នះក្រុមវៀតណាម ៤-២ ក្នុងវគ្គសន្សំពិន្ទុប្រចាំពូល D នៃការប្រជែងពានរង្វាន់បាល់ទាត់ជើងឯកទ្វីអាស៊ី AFC Asian Cup 2023 នៃប្រកួតដំបូងធ្វើឡើងនៅកីឡដ្ឋាន Al Thumama ដែលប្រកួតនេះមាន ៥គ្រាប់កើតឡើងនៅតង់ទី១។

ជប៉ុនជាក្រុមជើងឯកពាននេះ ៤សម័យកាល ដែលពូកគេឈ្នះលើកចុងក្រោយនៅឆ្នាំ២០១១ នោះ ស្ថិតក្នុងប្រកួតដំបូងប៉ះក្រុមវៀតណាម បានធ្វើឡើងយ៉ាងស្វិតស្វាញនៅតង់ទី១ ដោយមានការស៊ុតវាយបកគ្នាទៅវិញទៅមកយ៉ាងខ្លាំង ដែលមានគ្រាប់ស៊ុតបញ្ចូលទីកើនដល់ទៅ ៥គ្រាប់ផងដែរ ដ្បិត ១គ្រាប់ជ័យជម្នះរបស់ក្រុមសាំម៉ូរៃខៀវ កើតឡើងដោយកីឡាករ Ayase Ueda នៅនាទី៨៥។

បញ្ជាក់ផងថា គិតត្រឹមលទ្ធផលប្រកួតដំបូងនេះ ក្រុមសាំម៉ូរៃខៀវ (ជប៉ុន) រកបាន ៣ពិន្ទុឈរកំពូលតារាងបណ្តោះអាសន្ន ខណៈក្រុមស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូនេស៊ី ត្រូវប៉ះក្រុមអ៊ីរ៉ាក់ នាថ្ងៃទី១៥ ខែមករានេះ ក្នុងការស្វែងរកជ័យជម្នះលើកទី១ របស់ពួកគេស្ថិតក្នុងគូប្រជែងក្នុងពូល D នេះដូចគ្នា៕