(អាហ្រ្វិក)៖ កាលបរិច្ឆេទប្រជែងពានរង្វាន់ Africa Cup of Nations 2025 នៅមិនទាន់ត្រូវបានជ្រើសរើសជាផ្លូវការនោះទេ ដែលវាមានការជាប់ពាក់ពាន់ទៅនឹងព្រឹត្តិការណ៍ FIFA Club World Cup 2025 ដែលមានដល់ទៅ ៣២ក្រុមចូលរួម, នេះបើតាមប្រធានសហព័ន្ធបាល់ទាត់អាហ្រ្វិក (CAF) លោក Patrice Motsepe បានឲ្យដឹង ហើយត្រូវបានចុះផ្សាយដោយ BBC។

CAF ក៏ធ្លាប់មានផែនការក្នុងឆ្នាំ២០១៧ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រចាំទ្វីបអាហ្វ្រិកនេះ នៅពាក់កណ្តាលឆ្នាំ ក្នុងការជៀសវាងភាពចម្រូងចម្រាសគ្នារវាងក្លិបនៅតំបន់អឺរ៉ុបជុំវិញការដោះលែងកីឡាករនៅពាក់កណ្តាលរដូវកាលរបស់ពួកគេ។

ប៉ុន្តែការប្រកួតពាន FIFA Club World Cup ដែលមាន ៣២ក្រុម គឺត្រូវធ្វើឡើងនៅសហរដ្ឋអាមេរិក នៅក្នុងខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៥ ចំពេលដែលការប្រកួត Africa Cup of Nations 2025 នឹងរៀបចំធ្វើនៅប្រទេសម៉ារ៉ុក។

លោក Motsepe បានលើកឡើងថា «យើងចង់ឲ្យ Africa Cup of Nations ប្រព្រឹត្តទៅនៅចំពេលដែលអំណោយផល និងមានភាពងាយស្រួលសម្រាប់ការប្រកួត យើងនៅតែទាក់ទងជាមួយស្ថាប័ន FIFA អំពិកាលបរិច្ឆេទ»

រំលឹកផងថា សម្រាប់ការប្រជែងពានរង្វាន់ Africa Cup of Nations មានភាពចម្រូងចម្រាសជាច្រើន ដោយធ្លាប់រៀបចំក្នុងរយៈពេល ៣ខែម្តង កាលឆ្នាំ១៩៦៨ និងឆ្នាំ២០១៧ ហើយធ្លាប់បានរៀបចំនៅពាក់ណ្តាលឆ្នាំ២០១៩ ធ្វើឡើងនៅប្រទេសអាហ្ស៊ីប។

បញ្ជាក់ផងថា បច្ចុប្បន្នព្រឹត្តិការណ៍ Africa Cup of Nations 2023 កំពុងរៀបចំធ្វើនៅប្រទេសកូតឌីវ័រ បានឡើងលើកមកធ្វើនាឆ្នាំ២០២៤ ចាប់តាំងពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី១១ ខែកុម្ភៈ ដោយសារតែស្ថានភាពអាកាសធាតុក្នុងប្រទេសនេះ ខណៈរបាយការបន្តថា ការរៀបចំនេះបានចំណាថាវិការប្រមាណ ១,៥ពាន់លានដុល្លារ ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ គិតចាប់តាំងពីឆ្នាំ១៩៨៤ នឹងក្រោយពេលពួកគេបានបញ្ចប់សង្គ្រាមស៊ីវិលកាលឆ្នាំ២០១១៕