(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ សូមជម្រាបជូនអតិថិជន និងសាធារណជនមេត្តាជ្រាបអំពីការធ្វើទំនើបកម្មប្រព័ន្ធធនាគារស្នូល និងសេវាធនាគារចល័តរបស់ខ្លួន ក្នុងគោលបំណងធ្វើឱ្យការធ្វើប្រតិបត្តិការធនាគាររបស់អតិថិជនកាន់តែប្រសើរ។

ក្នុងន័យនេះ ធនាគា នឹងផ្អាកដំណើរការសេវាធនាគារគ្រប់ប្រភេទជាបណ្តោះអាសន្ន តាមកាលបរិច្ឆេទខាងក្រោម៖

*ផ្អាកផ្តល់សេវាកម្មតាមបញ្ជរបេឡានៅគ្រប់សាខាចាប់ពីថ្ងៃទី១៩ ខែមករា ម៉ោង១២:០០នាទី ថ្ងៃត្រង់ រហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ម៉ោង ៧:០០នាទី ព្រឹក។

*ផ្អាកគ្រប់ប្រតិបត្តិការសេវាធនាគារតាមរយៈកម្មវិធី KB PRASAC Mobile, ATM ការទូទាត់តាមរយៈ KHQR Code របស់ខេប៊ីប្រាសាក់ និងមធ្យោបាយផ្សេងៗទាំងអស់ ចាប់ពីថ្ងៃទី១៩ ខែមករា ម៉ោង៦:០០នាទីល្ងាច រហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ម៉ោង ៧:០០នាទីព្រឹក។

«ការធ្វើបច្ចុប្បន្នភាពនេះ គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការបោះជំហានឈានមុខផ្នែកបច្ចេកវិទ្យា ដើម្បីធានាថាប្រព័ន្ធធនាគារស្នូលរបស់យើងខ្ញុំបំពេញតាមតម្រូវការរបស់អតិថិជន។

យើងខ្ញុំសូមអរគុណចំពោះការយោគយល់ និងការសហការរបស់លោកអ្នកក្នុងអំឡុងពេលនៃការអាក់ខានសេវាជាបណ្ដោះអាសន្ននេះ។ ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធបង្ហាញពីការវិនិយោគជាយុទ្ធសាស្ត្រចំពោះអនាគតរបស់ធនាគារខេប៊ីប្រាសាក់»។

សម្រាប់ចម្ងល់ ឬព័ត៌មានបន្ថែម សូមទាក់ទងមកផ្នែកបម្រើអតិថិជន តាមរយៈលេខ៖ 086 999 911 ឬ 023 999 911។

ធនាគារខេប៊ីប្រាសាក់ សូមអរគុណចំពោះការគាំទ្រនិងយោគយល់របស់អតិថិជន ស្របពេលដែលយើងខិតខំផ្តល់ជូនអ្នកនូវសេវាកម្មធនាគារដែលកាន់តែប្រសើរឡើង៕