(ម៉ាឌ្រីដ)៖ ក្រុមអធិរាជស Real Madrid បានឈ្នះពានរង្វាន់ Spanish Super Cup 2024 ក្រោយពីបានបំបាក់ក្រុមអ្នកមានបុណ្យ FC Barcelona លទ្ធផល ៤-១ ដែលកីឡាករប្រេស៊ីល Vinicius Jr រកបាន ៣គ្រាប់ម្នាក់ឯងក្នុងប្រកួតនេះ ខណៈជាឈ្នះពាន Super Cup ជាលើកទី១៣ របស់ពួកគេ។

ត្រឹមការលេង ១០នាទីដំបូងខ្សែប្រយុទ្ធ Vinicius Jr បានបើកការនាំមុខនៅនាទី៧ នាទី១០ ឲ្យក្រុមដឹកនាំដោយលោក Carlo Ancelotti នឹងគ្រាប់ទី៣ រកបាននៅនាទី៣៩ ក្រោយពេលគូប្រជែង Robert Lewandowski តាមស្មើនៅនាទី៣៣ ខណៈមិត្តរួមក្រុម Rodrygo បន្ថែមបាន ១គ្រាប់នៅនាទី៦៤ ក្នុងការប្រកួតធ្វើឡើងនៅទឹកដីប្រទេសអារ៉ាប៊ីសាអូឌីត។

បញ្ជាក់ផងថា នេះជាការឈ្នះពាន Super Cup ជាលើកទី១៣ របស់ក្លិប Real Madrid ខណៈក្លិប FC Barcelona ឈរលេខ១ ឈ្នះបាន ១៤លើក ដែលក្របខណ្ឌបាល់ទាត់អេស្ប៉ាញ ជ្រើសយកតែ ៤ក្រុមមកប្រជែងគ្នាជារៀងរាល់ឆ្នាំ៕