(ភ្នំពេញ)៖ គណៈគ្រប់គ្រង និងសមាជិកសមាគមឧកញ៉ាកម្ពុជាចំនួន១៥០រូប នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីជួបជុំ ដើម្បីហាត់សមត្រៀមចូលគាល់ព្រះមហាក្សត្រនាពេលខាងមុខឆាប់ៗនេះ។

ថ្នាក់ដឹកនាំនិងសមាជិកសមាគមឧកញ៉ាកម្ពុជានឹងត្រូវចូលបង្គំគាល់ព្រះមហាក្សត្រនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ ដោយបានត្រៀម និងជួបពិភាក្សាអំពីរបៀបវារៈជាមុននៅភោជនីយដ្ឋានចិន ដឹ ព្រេមៀ។

ក្រោយកិច្ចពិភាក្សានិងការហាត់សមដើម្បីត្រៀមចូលគាល់ព្រះមហាក្សត្រ គណៈគ្រប់គ្រង និងសមាជិកសមាគមឧកញ៉ាកម្ពុជាក៏មានកម្មវិធីទទួលទានអាហារសាមគ្គីពេលល្ងាច ដែលត្រូវបានចម្អិនដោយចុងភៅល្បីៗឈ្មោះមកពីទីក្រុងគ័ងចូវប្រទេសចិន ដោយចុងភៅល្បីឈ្មោះទាំងនោះបាននិងកំពុងបម្រើការនៅ The Premier Chinese Restaurant ។

ភោជនីយដ្ឋាន៣គឺ The Premier Chinese Omakase – The Premier Chinese Restaurant និង The Premier Hot Pot ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ LYP Group ទើបបើកដំណើរការជាផ្លូវ ខណៈសណ្ឋាគារ The Premier Palace Hotel and SPA ដែលស្ថិតនៅក្នុងអគារតែមួយដែរនោះនឹងត្រូវបើកដំណើរការអំឡុងខែមីនាខាងមុខ។

ក្រៅពីរសជាតិនិងគុណភាពម្ហូបអាហារដែលចម្អិនដោយចុងភៅល្បីៗឈ្មោះមកពីទីក្រុងគ័ងចូវប្រទេសចិន ភោជនីដ្ឋានទាំង៣នេះមានតម្លៃម្ហូបអាហារសមរម្យជាទីតាំងដែលស័ក្ដិសមបំផុតសម្រាប់ការជួបជុំទទួលទានទាហារលក្ខណៈគ្រួសារ មិត្តភក្ដិ ឬប្រជុំពិភាក្សាធុរកិច្ចដោយមានបន្ទប់ទទួលទានអាហារលក្ខណៈឯកជនធំទូលាយ បំពាក់ដោយគ្រឿងបិក្ខាទំនើប ភ្ជាប់ដោយប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន និង LED សម្រាប់បទបង្ហាញ ឬការប្រជុំអនឡាញ។

ភោជនីយដ្ឋានមានចំណតរថយន្តរហូតដល់២០ចំណតងាយស្រួលសម្រាប់ការទទួលរៀបចំកម្មវិធីតូចធំរបស់អតិថិជន។

ភោជនីយដ្ឋានលំដាប់ផ្កាយទាំង៣ គឺ The Premier Chinese Omakase – The Premier Chinese Restaurant និង The Premier Hot Pot បើកទទួលភ្ញៀវពេលថ្ងៃត្រង់ចាប់ពីម៉ោង១១:៣០ព្រឹក ដល់ ២:៣០រសៀល និងពេលល្ងាចចាប់ពីម៉ោង៦ដល់ម៉ោង១០:៣០នាទីយប់៕