(បរទេស)៖ កញ្ចប់ប្រាក់បៀវត្សរ៍សរុបប្រចាំឆ្នាំ២០២៣ របស់នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Apple លោក Time Cook បានធ្លាក់ចុះមកនៅត្រឹម ៦៣.២លានដុល្លារ ពីចំនួនសរុបដែលទទួលបានកាលពីឆ្នាំ២០២២ កន្លងទៅ ប្រមាណ ៩៩.៤៤លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

កាលពីឆ្នាំ២០២២ សាមីខ្លួនផ្ទាល់ លោក TimeCook បានស្នើឱ្យមានការកាត់បន្ថយប្រាក់ខែរបស់លោកប្រមាណ ៤០ភាគរយក្នុងឆ្នាំ២០២៣ ដែលគិតពីប្រាក់ទទួលបានសរុបប្រមាណ ៤៩លានដុល្លារ ក្រោយពីមានការរិះគន់ពីសំណាក់ម្ចាស់ភាគហ៊ុនជាច្រើន។ តែយ៉ាងណាបើយោងតាមការចុះផ្សាយចុងក្រោយនេះ កញ្ចប់ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់លោក គឺទទួលបានលើសពីការស្នើសុំ ដោយមានការកាត់បន្ថយត្រឹមតែ ២៨ភាគរយប៉ុណ្ណោះ។

គួរជម្រាបដែរថា ប្រាក់បៀរវត្សរ៍ប្រចាំឆ្នាំ២០២៣ របស់លោក Time Cook ដែលទទួលបានរួមមាន ប្រាក់បៀរវត្សរ៍គោល ៣លានដុល្លារ បូកជាមួយប្រាក់រង្វាន់ភាគហ៊ុន ៤៧លានដុល្លារ ប្រាក់សន្តិសុខ ២.៥លានដុល្លារ និងប្រាក់ផ្សេងៗសរុប ១០.៧លានដុល្លារបន្ថែមទៀត៕