(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផលភេសជ្ជៈម៉ាក ZUMMER របស់ក្រុមហ៊ុន ខេអេហ្វ & ប៊ីខ្មែរ ហ៊ូត អេន បេវើរីច ស៊ីមផត អិចផត ឯ.ក ក្នុងព្រះរាជាណាចក្រកម្ពុជា ពីក្រុមហ៊ុន Food and Drinks Public Company Limited។

ជាមួយគ្នា ក្រុមហ៊ុនបានកត់សម្គាល់ឃើញថា មានបុគ្គលបំពានច្បាប់មួយចំនួន បានកំពុងចែកចាយទៅកាន់ដេប៉ូលក់ភេជ្ជៈមួយចំនួន ដែលអំពើនេះបានបំពានលើច្បាប់ ស្តីពី ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់, ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ និងបទបញ្ញត្តិផ្សេងៗទៀត ដូច្នេះសូមបុគ្គលបំពានច្បាប់ទាំងនោះ បញ្ឈប់ជាបន្ទាន់ បើមិនដូច្នេះទេក្រុមហ៊ុននឹងអនុវត្តន៍តាមច្បាប់ជាធរមាន៕

ខាងក្រោមនេះជាលិខិតរបស់ក្រសួងពាណិជ្ជកម្ម ៖