(ឡុងដ៏)៖ កីឡាករ Erling Haaland ជាមួយនឹងបញ្ហារបួសរបស់រួបគេ ទំនងជាអាចនឹងត្រូវអវត្តមានរហូតដល់ចប់ខែមករា ដើមឆ្នាំនេះ, នេះបើតាមប្រភពពី BBC ឱ្យដឹងនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

បញ្ហារបួសជើងដែលកើតឡើងចំពោះបុរសវ័យ ២៣ឆ្នាំ Haaland បានធ្វើឱ្យរូបគេខកខានប្រកួតមួយចំនួន ចាប់តាំងពីការលេងចាញ់ក្រុម Aston Villa កាលពីខែធ្នូ ឆ្នាំមុខ ខណៈក៏ត្រូវបានគេរំពឹងថា Haaland អាចនិងបានចូលរួមប្រកួតពាន FIFA Club World Cup បានផងដែរ តែស្ថានភាពរបួសជើងមិនអំណោយផលនាពេលនោះ។

បើតាមលោក Pep Guardiola បានបង្ហាញថា «វាជាឆ្អឹង វាត្រួវការពេលវេលា ជាមួយនិងរបួស អ្នកអាចធ្វើអ្វីបាន នៅអ្វីដែលចង់បាន ប៉ុន្តែវាបញ្ហាពេលវេលា»។

រំលឹកផងថា សម្រាប់រដូវកាល២០២៣-២៤ កីឡាករ Haaland រកបាន ១៩គ្រាប់ហើយ ចំណោមការលេង ២២ប្រកួតមកនេះ ក្នុងនោះមាន ១៤គ្រាប់ ពីការបង្ហាញខ្លួន ១៥លើកក្នុងលីគអង់គ្លេស Premier League។

ហើយស្ថិតក្នុងខែមករា ឆ្នាំ២០២៤នេះ រូបគេអាចខកខានការប្រកួតបាន FA Cup ទល់នឹងក្រុម Tottenham Hotspur នៅថ្ងៃទី២៦ នឹងការប្រកួតទល់ក្រុម Burnley នៅចុងខែនេះ៕