(មេនឆេស្ទឺរ)៖ កីឡាករ Casemiro, Lisandro Martinez និងកីឡាករ Luke Shaw បានវិលត្រឡប់ចូលហ្វឹកហាត់វិញ ហើយអាចនឹងចូលរួមប្រកួតក្នុងលីគ Premier League បានវិញ នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ អាចស្ថិតក្នុងជំនួបទល់នឹងក្លិប Tottenham Hotspur, នេះបើតាមសម្តីអ្នកចាត់ការ Erik ten Hag ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

ក្លិប Man United បានជួបបញ្ហាកីឡាកររបួសក្នុងរដូវកាលនេះ ហើយស្ថិតក្នុងចំណាត់ថ្នាក់ទី៨ ក្នុងតារាងនឹងមាន ១៩ពិន្ទុ តាមពីក្រោយក្លិបចំណាត់ថ្នាក់ទី៤ Arsenal និង Manchester City ខណៈពួកគេបានបញ្ចប់ការប្រកួតនៅសប្តាហ៍ទី ២០ ជាមួយនឹងលទ្ធផលចាញ់ ២-១ ក្រោមថ្វីជើងក្លិប Nottingham Forest ដែលធ្វើឱ្យមានសម្ពាធយ៉ាងខ្លាំង ចំពោះអ្នកចាត់ការសញ្ជាតិហូឡង់ លោក Erik Ten Hag ។

បើតាមសម្តីលោក Ten Hag បានប្រាប់អ្នកសារព័ត៌មានថា «វាជារឿងវិជ្ជមាន ដែលពួកគេវិលត្រឡប់ចូលហ្វឹកហាត់វិញ ហើយពួកគេនឹងត្រឡប់ចូលក្រុម ហើយពិតណាស់ ១០០ភាករយនៃកាយសម្បទាត្រូវគ្នាជាមួយការប្រកួត»

ដោយឡែកខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martial ដែលបានអវត្តមានពីសកម្មភាពជាង ១ខែមកនេះ ដោយសារមានជំងឺនោះ នៅតែមិនអាចអាចវិលត្រឡប់ចូលប្រកួតវិញបាននោះទេ។

សូមជម្រាបថា ក្លិប Man United នឹងធ្វើជាម្ចាស់ផ្ទះទទួលក្លិបភ្ញៀវ Spurs ដែលកំពុងឈរនៅចំណាត់ថ្នាក់ទី៥ ដោយមាន ៣៩ពិន្ទុ នាកីឡដ្ឋាន Old Trafford នៅថ្ងៃអាទិត្យនេះ ដែលក្រុមមាន់ខ្នាយមាស កំពុងមាន ៦ពិន្ទុតាមពីក្រោយក្លិប Liverpool ឈរកំពូលតារាង៕