(បរទេស)៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន e-commerce យក្សអាមេរិក Amazon បានជូនដំណឹងថា ខ្លួននឹងបញ្ឈប់បុគ្គលិកប្រមាណ ៥ភាគរយនៅក្នុងអង្គភាពបុត្រសម្ព័ន្ធមួយរបស់ខ្លួនដែលមានឈ្មោះថា Audible។ ខណៈគម្រោងបញ្ឈប់នេះត្រូវបាន CEO របស់ Audible អះអាងថា ត្រូវបានធ្វើឡើងក្នុងគោលបំណងកាត់បន្ថយចំណាយក្នុងក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

Audible គឺជា Online Audiobook និងជា PodCast ដែលត្រូវបានទិញយកដោយក្រុមហ៊ុនមេ Amazon ក្នុងឆ្នាំ២០០៨ ដែលមានតម្លៃប្រមាណ ៣០០លានដុល្លារ។ ជុំវិញការបញ្ឈប់បុគ្គលិកនេះ CEO ផ្ទាល់របស់ Audible លោក Bob Carrigan បានឱ្យដឹងថា នឹងប៉ះពាល់ដល់បុគ្គលិកប្រមាណ ៥ភាគរយនៃបុគ្គលិកសរុបទាំងអស់របស់ខ្លួន ហើយក្រុមហ៊ុនធ្វើបែបនេះគឺ ដើម្បីពង្រឹងអាជីវកម្មរយៈពេលវែង។

គួរជម្រាបដែរថា ការបញ្ឈប់បុគ្គលិកនៅ Audible គឺដូចទៅនឹងផែនការបញ្ឈប់បុគ្គលិកសរុបចំនួន ២៧,០០០នាក់របស់ Amazon កាលពីអំឡុងឆ្នាំ២០២២ អ៊ីចឹង។ តាមការរំពឹងទុក Amazon អាចនឹងព្យាយាមកាត់បន្ថយបន្ថែមទៀត ប្រសិនបើសេដ្ឋកិច្ចក្រុមហ៊ុននៅតែមិនទាន់ប្រសើរ ខណៈដើមសប្តាហ៍នេះ ក៏ទើបតែបញ្ឈប់បុគ្គលិកនៅ Twitch ប្រមាណ ៣៥ភាគរយ ដែលស្មើនឹងចំនួនបុគ្គលិក ៥០០នាក់ផងដែរ៕

xhttp://image.freshnewsasia.com/2021/id-025/fn-2024-01-12-08-16-40-3.jpg