(ព្រៃវែង)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស «Exprez Tour Concert» របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ «Galaxy Navatra» បានធ្វើដំណើរមកដល់ខេត្តព្រៃវែងហើយ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដោយការប្រគំតន្រ្តីនេះបានប្រជុំ ទៅដោយកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយអាយដលរបស់ពួកគេផងដែរ។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី១៣ និង១៤ ខែមករា ឆ្នាំ២០២៤នេះ ស្ថិតនៅទីតាំងភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ខេត្តព្រៃវែង ចាប់ពីម៉ោង០៨៖០០នាទីយប់ ដល់ម៉ោង១១៖៣០នាទីយប់។ កម្មវិធីនេះនឹងមានការចូលសម្ដែងដោយកំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា, លោក Tempo Tris, លោក គូម៉ា, លោក នេនទុំ, កញ្ញា ខាត់ សួស្ដី, លោក Nak Fake, កញ្ញា អ៊ុក សុវណ្ណារី, លោក យឿន ពិសី និងលោក រាជ ប្រាថ្នា។

ក្រៅពីការច្រៀងពីសំណាក់តារាចម្រៀង ដែលបានរៀបរាប់ខាងលើ ព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស «Exprez Tour Concert» របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ «Galaxy Navatra» ហើយក៏មានអមមកជាមួយការសម្ដែង Show ពិសេសៗ ឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេសសំឡេងទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៌ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុនមក។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមទស្សនាដោយសេរី៕

https://www.facebook.com/share/v/iWxjeURfgc1droAs/?mibextid=ZbWKwL