(ភ្នំពេញ)៖ GANZBERG នឹងរៀបចំព្រឹត្តិការណ៍ការប្រគំតន្ត្រីលំដាប់ពិភពលោកដ៏ធំបំផុត ដែលមិនធ្លាប់មាននៅស្រុកខ្មែរ នោះគឺកម្មវិធី GANZBERG Super Idol Concert នឹងមានការចូលរួមសម្តែង នៅលើឆាកដ៏ធំអស្ចារ្យលំដាប់ស្តង់ដារខ្ពស់ គឺកំពូលតារាចម្រៀង K-POP (K-POP Legendary) ដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង គឺ Rain និង កញ្ញា HyunA! ទីតាំងនៅមុខសាលមហោស្រពកោះពេជ្រ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

គួររំលឹកផងដែរថា នេះគឺជាលើកទី២ហើយសម្រាប់ Rain ដែលបានមកសម្ដែងនៅ ប្រទេសខ្មែរជាថ្មីម្ដងទៀត។ កំពូលតារាចម្រៀង K-POP Jung Ji-hoon ដែលអ្នកគាំទ្រ ទូទាំងពិភពលោកស្គាល់ច្បាស់ថា ឈ្មោះ Rain មិនត្រឹមតែជាកំពូលតារាចម្រៀងដ៏ល្បី ប្រចាំប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្ដែលោកក៏ជាអ្នកនិពន្ធបទចម្រៀងដ៏ឆ្នើម អ្នករាំ និងជាតារាសម្ដែងដ៏ល្បីឈ្មោះផងដែរ។

ក្នុងឆ្នាំ២០០៤ Rain ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ បំផុតក្នុងរឿង «បំណុលផ្ទះជំពាក់ស្នេហ៍»«Full House» រឿងនេះគឺមានការគាំទ្រយ៉ាងខ្លាំង ជាពិសេសនៅក្នុងប្រទេសយើង ដែលអ្នកណាៗក៏ស្គាល់ Rain ច្បាស់តាមរយៈឈ្មោះ លីយ៉ុងជេ។ លើសពីនេះ Rain ក៏ទទួលបានការសរសើរជាច្រើននៅទូទាំងសកលលោក និងឈ្នះពាន់រង្វាន់ពិភពលោកជាច្រើនទៀតផង។ រីឯកញ្ញា HyunA ដែលមានឈ្មោះពេញថា Kim Hyun-ah គឺជាកំពូលតារាចម្រៀងដ៏ល្បី ឈ្មោះម្នាក់ ហើយក៏ជាអ្នកនិពន្ធបទចម្រៀង អ្នករ៉េបដ៏ពូកែ (Rapper) និងជាតារាម៉ូដែលដ៏ ស្រស់ស្អាតប្រចាំប្រទេសកូរ៉េខាងត្បូង។

កញ្ញា HyunA បានបង្ហាញខ្លួនជាលើកដំបូងនៅ ក្នុងក្រុម Wonder Girl ប៉ុន្តែមិនយូរប៉ុន្មាន កញ្ញា HyunA ក៏បានចូលរួមក្នុងក្រុម 4Minutes ក្រោមផលិតកម្ម Cube Entertainment។ ក្នុងឆ្នាំ២០១០ កញ្ញា HyunA ក៏បានចាប់ផ្ដើមច្រៀង ចម្រៀងទោល ដែលបទដំបូងរបស់នាង គឺមានចំណងជើងថា «Change» បទនេះគឺទទួល បានការគាំទ្រជាច្រើន និងជាប់លំដាប់ថ្នាក់លេខ២ ប្រចាំប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ផងដែរថា មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Supper Idol Concert មានបណ្តាសារព័ត៌មានធំៗជាច្រើន នៅជុំវិញពិភពលោកបានយកទៅចុះផ្សាយព្រងព្រាត។ តោះចាំអីទៀត​កុំឲ្យព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយនេះ រួចផុតពីខ្សែចក្ខុរបស់មិត្តយុវវ័យឲ្យសោះ។​ ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ GANZBERG ផឹកស្រួល ស្រួលផឹក ផឹក GANZBERG និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy៕