(ភ្នំពេញ)៖ បេក្ខភាពអ្នកលេងគុនខ្មែរទាំង ៨គូ មកពី ៦ប្រទេសផ្សេងគ្នា នឹងមានគូអន្តរជាតិ ៦គូ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់កំដរចំណីចក្ខុប្រិយមិត្តទស្សនិកជន នាខេត្តបាត់ដំបង ការប្រកួតនឹងធ្វើឡើងតំបន់ បូរី យិន ម៉ាន ស្រុកបវេល ខេត្តបាត់ដំបង នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨៖០០នាទីយប់តទៅ។

ការប្រកួតបេក្ខភាពអ្នកលេងគុនខ្មែរទាំង ៨គូ មកពី ៦ប្រទេសផ្សេងគ្នានៅខេត្តបាត់ដំបងនេះ និងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV Cambodia ,ផេកហ្វេសប៊ុកផ្លូវការ Cambodia Beer, Kun Khmer International Fight Gym និង ផេកផ្លូវការលោកឧកញ៉ាស្រី ចាន់ថន។ Cambodia Kun Khmer KKIF អ្នកគាំទ្រគុនខ្មែរធំជាងគេ! នាំមកជូនផ្តាច់មុខដោយ៖ ស្រាបៀរកម្ពុជា បង្កើនភាពស្និទ្ធស្នាល៕