(ភ្នំពេញ)៖ មហាព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដ៏ធំសម្បើមប្រចាំប្រទេស វើក សេនាគុនខ្មែរយ័ន៨ទិស នឹងរៀបចំឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧យប់ តទៅ ហើយនៅថ្ងៃទី៦ វើក ក៏មានរៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំសម្បើមប្រចាំប្រទេស WURKZ TOUR CONCERT ចាប់ពីម៉ោង ៨យប់ តទៅ ដែលព្រឹត្តិការណ៍ទាំងពីរ នឹងធ្វើឡើងនៅទីតាំងម្តុំដីឡូតិ៍ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ 

វើក សេនាគុនខ្មែរយ័ន៨ទិស នឹងត្រូវបានការផ្តល់កិត្តិយសពីកំពូលកីឡាករប្រដាល់គុនខ្មែរជាច្រើនរូប សម្រាប់គូប្រកួតមិត្តភាពអន្តរជាតិចំនួន ៤គូ និងគូប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC ចំនួន ៣គូ។ លើសពីនេះ ការប្រគំតន្ត្រី WURKZ TOUR CONCERT ក៏ពិសេសដូចគ្នាដោយមានវត្តមានតារាចម្រៀងល្បីៗប្រចាំផលិតកម្ម ថោន។  

ចូលរួមទស្សនាមហាព្រឹត្តិការណ៍ទាំងពីរដោយសេរី ឬទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia

WURKZ បង្កើនថាមពលឥតឈប់ឈរ!