(បរទេស)៖ អ្នកគាំទ្រសិង្ហបុរី ដែលខកខានក្នុងការទទួលបានសំបុត្រសម្រាប់ការប្រគំតន្ត្រី របស់ Ed Sheeran នៅថ្ងៃទី១៦ ខែកុម្ភៈ ពេលនេះមានឱកាសមួយផ្សេងទៀតហើយ ដើម្បីទស្សនាម្ចាស់បទ «Perfect» រូបនេះសម្តែង ត្បិតលោកនឹងមានការប្រគំតន្ត្រីមួយផ្សេងទៀត ធ្វើឡើងរយៈពេលតែ១យប់ប៉ុណ្ណោះ នៅសាលមហោស្រពកាពីតូលរបស់សិង្ហបុរី នាថ្ងៃទី១៧ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។

Sheeran នឹងសម្ដែងតែមួយយប់នៅសាលមហោស្រព Capitol នៅថ្ងៃទី១៧ ខែកុម្ភៈ មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការប្រគំតន្ត្រីនៅពហុកីឡដ្ឋានជាតិ។ ការសម្តែងនេះនឹងបង្ហាញបទពីអាល់ប៊ុម Subtract និង Autumn Variations របស់លោក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នករៀបចំព្រឹត្តិការណ៍ AEG Presents,Sheeran ក៏នឹងមានការនិយាយឆ្លើយឆ្លងជាមួយទស្សនិកជន និងចែករំលែករឿងរ៉ាវនានាផងដែរ។ សំបុត្រសម្រាប់កម្មវិធីនេះ គឺមានតម្លៃ ២២៣ដុល្លារអាមេរិក ហើយនឹងដាក់លក់ជាទូទៅចាប់ពីម៉ោង ៣រសៀលថ្ងៃសុក្រ ទី១២ ខែមករា តាមរយៈ Ticketmaster។

យ៉ាងណាមិញ សម្រាប់សមាជិក KrisFlyer នឹងអាចប្តូរសំបុត្របានមួយសប្តាហ៍មុន (ចាប់ពីម៉ោង ១០ព្រឹក ថ្ងៃទី៥ ខែមករា) តាមរយៈ KrisFlyer Experiences។ អ្នកគាំទ្រអាចប្តូរយកសំបុត្រប្រភេទ 1 Standing និង Category 2 មួយគូ ដើម្បីអាចទស្សនាបានជិតតារាចម្រៀងដែលពួកគេគាំទ្រ៕