(ប៉ារីស)៖ ខ្សែប្រយុទ្ធក្លិបបារាំង Paris Saint-Germain កីឡាករ Kylian Mbappe បានលើកឡើងថា លោកមិនទាន់បានធ្វើការសម្រេចចិត្តរបស់លោក ថាតើកន្លែងណាដែលលោកត្រូវលេង សម្រាប់រដូវកាលក្រោយនោះទេ ស្របពេលកិច្ចសន្យាចាស់របស់លោក បានឈានចូលដល់ ៦ខែចុងក្រោយហើយ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។

Mbappe វ័យ ២៥ឆ្នាំ បានលើកឡើងកាលពីឆ្នាំមុនថា លោកនឹងមិនធ្វើកិច្ចសន្យាថ្មីនៅ PSG នោះទេ ដែលវានឹងផុតកំណត់នៅរដូវកាលឆ្នាំ២០២៣-២០២៤ ដោយគ្រានោះ លោកនឹងអាចចាកចេញពី Paris ដោយមិនមានការបង់ថ្លៃដែរ។

ប្រធានក្រុមជម្រើសជាតិមាន់គកបារាំង ដែលជាយូរមកហើយមានព័ត៌មានថា នឹងផ្លាស់ទៅលេងនៅក្លិប Real Madrid គ្រាដែលក្លិបលេងនៅ La Liga ចិញ្ចឹមចង់បានរូបគេជាយូរមកហើយដែរ។

គួររំលឹកថា កាលពីឆ្នាំ២០២២ Mbappe បានរង់ចាំរហូតដល់ខែឧសភា ដើម្បីប្រកាសពីការបន្តកិច្ចសន្យារបស់លោកជាមួយ PSG ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលរដូវកាលដោះដូរកីឡាករបើកទ្វារ៕