(ព្រៃវែង)៖ តន្ត្រីទេសចរណ៍ដ៏ធំអស្ចារ្យបំផុតប្រចាំឆ្នាំ គឺតន្ត្រីទេសចរណ៍ Carabao សប្តាហ៍ទី១ នឹងធ្វើដំណើរទៅដល់ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាមួយនឹងកំពូលតារាចម្រៀងល្បីៗដូចជាលោក លោក ឆន សុវណ្ណរាជ លោក លីម តិចម៉េង លោក ថុល សុភិទិ លោក ស៊ឹម ច័ន្ធពន្លឺ និងលោក នាង ដាវីន។

ព្រឹត្តិការណ៍នេះ នឹងនាំមកនូវបទចម្រៀងមនោសញ្ចេតនា បទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ល្បីៗ នៅថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅក្នុងបុរីមង្គលវីឡា-ស្វាយអន្ទរ។

ចូលរួមឱ្យបានច្រើនកុះករដោយសេរី រាំលេងកម្សាន្តជាមួយនិមិត្តរបស់លោកអ្នក និងមានរង្វាន់ជាច្រើនកំពុងរង់ចាំ៕