(បរទេស)៖ ភាពយន្ត «The Thunderbolts» នឹងឆ្លងកាត់ការផ្លាស់ប្តូរតួសម្តែងដ៏សំខាន់ ស្របពេលដែលតារាប្រុស Steven Yeun ដែលទស្សនិកជនស្គាល់ថា ជាតួអង្គ Bob Reynolds ប្រកាសចាកចេញពី Marvel Cinematic Universe បន្ទាប់ពីមានរឿងចម្រូងចម្រាសមួយចំនួន ។

បើយោងតាម Hollywood Reporter បានឲ្យដឹងថា Steven Yeun ប្រកាសដកខ្លួនពី​​ Thunderbolts របស់ Marvel Studios ក្នុងតួអង្គ Bob Reynolds/The Sentry ដោយសារភាពយឺតយ៉ាវនៃការផលិត ដែលត្រូវបានជះផលពីបាតុកម្មណាត់គ្នាឈប់មកធ្វើការ របស់អ្នកនិពន្ធ និងអ្នកសម្តែង (SAG-AFTRA) ធ្វើឲ្យប៉ះពាល់ដល់តារាងការងាររបស់សាមីខ្លួន ក្នុងការថតរឿងផ្សេងៗ។ 

ទោះជាយ៉ាងណាក៏ដោយ ដំណឹងនៃការចាកចេញរបស់តារាប្រុសរូបនេះ ទាំងខាងសាមីខ្លួនផ្ទាល់ និងខាង Marvel Studios មិនបានចេញសេចក្តីប្រកាសជាផ្លូវការនោះទេ ហើយគេក៏មិនទាន់ដឹងនោះដែរថា តើតារារូបណានឹងត្រូវជំនួសតួអង្គរបស់ Steven Yeun ក្រោយលោកប្រកាសចាកចេញ។ ជាមួយគ្នានេះ ក៏នាំឲ្យមានការវែកញែកជាច្រើន ពីការជ្រើសរើសតួជំនួស ព្រោះវាមិនមែនជារឿងងាយស្រួលឡើយ ដែលត្រូវយកតារាផ្សេងមកជំនួសតារាដែលចាកចេញ ហើយនេះនឹងក្លាយជាផលលំបាកថ្មីមួយសម្រាប់ Studios៕