(ភ្នំពេញ)៖ បន្ទាប់ពីធ្វើការប្រកួតប្រជែងគ្នាអស់រយៈពេលមួយថ្ងៃពេញការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ «ពានរង្វាន់លោកបណ្ឌិត សោម ចិន» ជ័យលាភីបានទៅ ក្រុមតាម៉ាន់បូកគោ និងក្រុមអូឡាំពិក។

លោកបណ្ឌិត សោម ចិន តំណាងរាស្ត្រមណ្ឌលខេត្តកំពត អនុប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្លិបកីឡាប៊ូល និងប៉េតង់សន្តិភាពលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានលើកឡើងក្នុងពិធីបិទការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ពានរង្វាន់លោកបណ្ឌិត សោម ចិន នៅទីលានប៊ូល និងប៉េតង់ ពហុកីឡាដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ថាការប្រកួតកីឡាប៊ូល និងប៉េតង់នេះមាន២៤ក្រុម ដែលមួយក្រុមមានគ្នា៤នាក់ មានអាយុចាប់ពី៥០ឆ្នាំឡើងទៅ នឹងត្រូវប្រកួតប្រជែងដណ្តើមយកពានរង្វាន់ និងទទួលបានមេដាយថ្នាក់លេខ១ លេខ២ និងលេខ៣ស្ទួន និងទទួលបានថវិកាមួយចំនួនទៀត ។

លោកបណ្ឌិតក៏បានថ្លែងអំណរគុណដល់គណៈកម្មការរៀបចំការប្រកួតប៊ូល និងប៉េតង់ គ្រូបង្វិក និងក្រុមកីឡាករទាំងអស់ ដែលបានចូលរួមក្នុងពិធីនេះ ព្រមទាំងបានជម្រុញ ឲ្យកម្មវិធីនេះ ឈានចូលដល់ការប្រកួតផ្តាច់ព្រ័ត្រយកលេខ១ និងលេខ២ រវាងក្រុមតាម៉ាន់បូក គោ និងក្រុមអូឡាំពិក ។

លោកបណ្ឌិតបានបន្ថែមថានេះជាការប្រកួតលើកទី២ ដែលលើកទី១នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ និងលើកទី២គឺថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដែលជម្រុញឲ្យមានតែកីឡាករវ័ យចាស់មានអាយុពី៥០ឆ្នាំឡើងទៅ មកពីខេត្តឆ្ងាយៗ មកចូលរួមប្រកួត ។ យ៉ាងណាក្តីលោកបណ្ឌិតបានគូសបញ្ជាក់ថា៖ ការលេងកីឡានេះគឺដើម្បីសុខភាព វ័យចាស់ និងមានទំនាក់ទំនងល្អរវាងគ្នានិងគ្នា ព្រមទាំងទាក់ទងថ្នាលថ្មីឲ្យងាកមកលេងកីឡា ឲ្យដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេ សក៍ដ៏ឆ្នើមរបស់ព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា «មនុស្សម្នាក់ត្រូវតែ លេង កីឡាឲ្យបានមួយ» ដែលកីឡានេះអាចទាក់ទងឲ្យមានថ្នាលថ្មីៗ និងកាត់បន្ថយកា រចំណាយ ក្នុងសង្គម ។ ការលេងកីឡានេះគឺបានផ្តល់ការសប្បាយរីករាយ ដល់វ័យចាស់ពី អាយុ៥០ ដល់៨៦ ផងដែរ។

លោកបណ្អិត សោម ចិន បានបង្ហាញពីទិសដៅ និងគោលបំណងរបស់ក្លិប ដោយតម្រូ វឲ្យមានការប្រកួតជាញឹកញាប់ ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់កី ឡាករចាស់ ៗឲ្យចូលរួម ប្រកួតឲ្យ បានកុះករ ហើយនាពេលខាងមុខនេះ នឹងមានការប្រ កួតដោយសេរី រវាងកីឡាករ វ័យក្មេង និងវ័យចាស់ប្រកួតជាមួយគ្នា តែគោរពតាមគោលការរបស់ក្លិបប៊ូល និងប៉េតង់ សន្តិភាព ។ បន្ទាប់ពីការប្រកួតផ្តាច់ព្រ័ត្រយកលេខ១ និង២ រវាងកីឡាករមកពីក្រុមតាម៉ាន់បូក គោជាមួយក្រុមអូឡាំពិករួចមក លោកបណ្ឌិត សោម ចិន បានផ្តល់ប័ណ្ណសសើរដល់ក្រុម ការងារទាំងអស់និងផ្តល់ពានរង្វាន់ បំពាក់មេដាយលេខ១ និងថវិកាមួយចំនួន ជូនក្រុមកីឡាករ មកពីអូឡាំពិក ដែលទទួលបានជ័យលាភីលេខ១ ។ ជាមួយគ្នានេះ ក្រុមកីឡាករប៊ូល និងប៉េតង់ វ័យចំណាស់លេខ ២ និង លេខ ៣ស្ទួន ក៏បានទទួលមេដាយ និងថវិកាមួយចំនួន ផងដែរ។

ជាមួយគ្នានោះដែរលោកអនុប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានថ្លែងអំណ រគុណយ៉ាងជ្រាលជ្រៅ ដល់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងម ហាផៃ្ទ និងលោកសុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បន្តគាំទ្រដល់កីឡា ប៊ូល និងប៉េតង់ស ម្រាប់វ័យចាស់ ព្រមទាំងលោក បណ្ឌិត សោម ពិសិដ្ឋ អភិ បាលនៃគណៈអភិ បាលខេត្តកែប និងលោកលោកស្រីមួយចំនួនទៀត ដែលបានជួ យឧបត្ថម្ភ គាំទ្រ ជាថវិកា និងសម្ភារៈដល់ក្លិបប៊ូល និងប៉េតង់សន្តិភាពជាបន្តបន្ទាប់ទៀត៕