(ឡុងដ៏)៖ ការប្រកួតលីគអង់គ្លេស Premier League 2023-24 ក្លិបកាំភ្លើងធំ Arsenal នៅតែបន្តនាំមុខកំពូលតារាងលីគដដែល ក្រោយពីបានយកឈ្នះក្រុម Brighton ២-0 ដោយរកបាន ៣៩ពិន្ទុពីការឆ្លងកាត់ ១៧ប្រកួតមកនេះ ក្នុងការដឹកនាំដោយលោក Mikel Arteta ដែលជាការបន្តក្តីសង្ឃឹមរបស់ពួកគេក្នុងឈានទៅប្រជែងលើកពានលីគ។

ស្ថិតក្នុងការប្រកួតក្រុមកាំភ្លើងធំ Arsenal រកបាន ២គ្រាប់ជ័យជម្នះពីការធ្វើបានយ៉ាងល្អពីសំណាក់កីឡាករ Gabriel Jesus និង Kai Havertz ក្នុងជំនួបនេះលោកអាជ្ញាកណ្តាលបានផ្តលើកាតលឿងទៅកាន់លោក Mikel Arteta ផងដែរ ខណៈស្ថិតិការប្រជែងគ្នាលើទីលាន Arsenal និង Brighton ធ្វើបាន ៥០ភាគរយស្មើគ្នា ក្នុងកីឡដ្ឋាន Emirates Stadium។

បញ្ជាក់ផងថា គិតត្រឹមឆ្លងកាត់ ១៧ប្រកួតចំណោម ៤ក្រុមកំពូលតារាង ក្លិប Arsenal រកបាន ៣៩ពិន្ទុឈរលេខ១ ហើយក្រុម Liverpool និង Aston Villa រកបាន ៣៨ពិន្ទុស្មើគ្នា ដោយមានក្រុមជើងឯករដូវកាលមុន Manchester City ឈរលេខរៀងទី៤ មានត្រឹម ៣៤ពិន្ទុបណ្តោះអាសន្ន៕