(ភ្នំពេញ)៖ បទចម្រៀង «CALL ME PAPA» របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យទាំងក្នុងស្រុកស្ទើរគ្រប់កន្លែងលឺតែបាញ់ស្នេហ៍, ខ្លាដេកថាខ្លាចេតរយ និងអង្គរក្ស ៤នាក់នៅពីក្រោយ។ ចំណែកលើឆាកអន្តរជាតិល្បីជាង ២៥ប្រទេស។

CALL ME PAPA នៅលើបណ្តាញសង្គមកំពុងផ្ទុះខ្លាំង ពិសេសនៅលើ TikTok តែម្តងមានអ្នកទស្សនា រហូតដល់ ១១០០លានដង ជុំវិញពិភពលោក និងមានអ្នកលេងតាម ១.៣លានវីដេអូ គិតត្រឹមថ្ងៃទី១៦ ខែ១២ ឆ្នាំ២០២៣។

បច្ចុប្បន្ននេះ ដូចប្រិយមិត្តបានដឹងហើយ មិនថាអ្នកលក់អនឡាញ តារាអនឡាញ និងយុវវ័យជាច្រើនម្នាក់ៗបានយកបទចម្រៀងដ៏ល្បីរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត «CALL ME PAPA» ទៅកាត់តបញ្ចូលភាពតាមការចូលចិត្តបង្ហោះពេញបណ្តាញសង្គម ហ្វេសប៊ុក Tiktok និង YouTube ព្រមទាំងមានការច្រៀង និងរាំលេងកម្សាន្តជាច្រើនកុះករ មិននឹកស្មានដល់។ ជាមួយគ្នានេះ ក៏មានអ្នកលេង TikTok ដ៏ល្បីល្បាញនៅឥណ្ឌូនេស៉ី ដែលមានអ្នក Follow ដល់១១.៥លានអ្នក ព្រមទាំងតារាល្បីៗជាច្រើនទៀត។

ផលិតកម្ម Galaxy Navatra ប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ បានបញ្ចេញ Trailer MV បទចម្រៀង « Call Me PaPa » ដោយគ្រាន់តែ Video Teaser ធ្វើឲ្យមានការចាប់អារម្មណ៍ ហើយអន្ទះសារចង់ទស្សនា Full MV នេះជាខ្លាំងតាមរយៈ Comments ច្រើនជាង ៥ពាន់ និងចែករំលែកតៗគ្នារាប់សិបទៀតផង។

ផ្អែកតាមប្រភពគួរឲ្យទុកចិត្ត បានទម្លាយឲ្យដឹងថា បទចម្រៀង១នេះនេះ ម្ចាស់បទចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ជាអ្នកផឹកនាំផលិត ដោយខ្លួនឯងតែម្ដង ដោយការផលិតនោះ មានការសម្រិតសម្រាំងជាខ្លាំង។ រថយន្ដស៊េរីទំនើបៗជាច្រើនគ្រឿង ត្រូវបានយកមកថតសម្ដែងក្នុងMVនេះ។ ប្រភពដដែលបានទម្លាយឲ្យដឹងទៀតថា ផលិតកម្ម Galaxy Navatra នឹងបញ្ចេញ Call Me PAPA OFFICIAL MV នៅលើ Channel CAM-POP Galaxy Navatra ឆាប់ខាងមុននេះ។

សូមទស្សនា និងស្តាប់កម្សាន្តTrailer MVទាំងអស់គ្នា៕