(បរទេស)៖ តារាសម្តែងប្រុសល្បីឈ្មោះប្រចាំ DC លោក Jason Mamoa ក្នុងបទសម្ភាសន៍មួយនាពេលថ្មីៗនេះ បានបង្ហាញពីអារម្មណ៍ពិតថា ហ្វេន DC លែងមានភាពរំភើបញាប់ញ័រទៅមើល AQUAMAN វគ្គ2 របស់លោកទៀតហើយ ខណៈការនិយាយបែបនេះ គឺស្របពេលដែលខ្សែភាពយន្តនឹងត្រៀមចាក់បញ្ចាំងក្នុងរោងកុននៅចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន ET នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

ថ្មីៗនេះ តារាប្រុស Momoa បានអង្គុយជាមួយពិធីកររបស់ ET នៅទីក្រុងឡុងដ៍ និងបានបង្ហើបថា លោកដឹងខ្លួនថាហ្វេន DC លែងមានភាពរំភើបញាប់ញ័រទៅមើល AQUAMAN វគ្គ2 របស់លោកទៀតហើយ ថែមទាំងនិយាយបន្ថែមថា «បើសិនទស្សនិកជនមើលហើយស្រឡាញ់រឿងនេះ ប្រហែលមានភាគរយដែលខ្ញុំអាចនឹងមកវិញ តែមើលទៅស្ថានការណ៍ពេលនេះ មិនស្រួលនោះទេ...»។ បន្ថែមពីនេះ Jason ព្រមទាំងបានបង្ហាញអារម្មណ៍សោកស្តាយដែលជិត Say goodbye តួអង្គនេះឆាប់ៗ «ខ្ញុំស្រឡាញ់តួអង្គនេះណាស់ ចង់ដើរតួយូរៗ ខ្ញុំបានរៀបគម្រោងថាចង់ឲ្យតួអង្គនេះ១០ឆ្នាំចេញរូបភាពបែបណា...»

គួរជម្រាបថា រឿង «Aquaman and the lost kingdom» ថ្មីនេះ នឹងចាក់ផ្សាយគ្រប់រោងកុនទូទាំងពិភពលោក នៅថ្ងៃទី២២ ធ្នូ២០២៣ ឆាប់ៗខាងមុខនេះ។ ខណៈ «Aquaman (he’s not around here)» វគ្គ១ ដែលបានចាក់បញ្ចាំងរួចរាល់កាលពីឆ្នាំ២០១៨ អាចរកប្រាក់ចំណូលបានរហូតដល់ ១.១៥២ពាន់លានដុល្លារជុំវិញពិភពលោក៕