(ភ្នំពេញ)៖ នៅចុងសប្តាហ៍នេះភេសជ្ជៈប៉ូវកម្លាំង វើក នឹងនាំយកព្រឹត្តិការណ៍ដ៏ធំសម្បើមប្រចាំប្រទេស «WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស» ទៅកាន់បងប្អូនខេត្តមណ្ឌលគិរី នៅថ្ងៃទី១៧ ខែធ្នូ ដោយមានការអមជាមួយព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស នៅថ្ងៃទី១៦ ផងដែរ។

ព្រឹត្តិការណ៍ទាំងពីរនឹងមានការចាប់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីចំនួន ២គ្រឿង ពីសន្លឹកឆ្នោតផ្សងសំណាង។ ដើម្បីមានឱកាសឈ្នះរង្វាន់ម៉ូតូ បងប្អូនគ្រាន់តែទិញផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដូចជា CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង វើក, ទឹកក្រូចអាយស៍ IZE, ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី, ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោតក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗក្នុងលក្ខខណ្ឌបងប្អូនត្រូវតែមានវត្តមានក្នុងព្រឹត្តិការណ៍ពេលដែលពិធីករហៅឈ្មោះនិងលេខសន្លឹកឆ្នោត។

ជាក់ស្តែងកាលពីព្រឹត្តិការណ៍មុន ភេសជ្ជៈប៉ូវកម្លាំង វើក បានរកឃើញអតិថិជនសំណាង ២នាក់ ដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ២គ្រឿង រួមមាន យិន យឿន រស់នៅខេត្តក្រចេះ និង សុខ សុភា រស់នៅខេត្តក្រចេះ។ ចូលរួមទទួលយកទស្សនីយភាពដ៏អស្ចារ្យនៃព្រឹត្តិការណ៍ទាំងពីរដោយសេរី នៅថ្ងៃទី១៦ និង១៧ ខែធ្នូ ចាប់ពីម៉ោង ៧យប់តទៅ នៅទីតាំងសួនកំសាន្តរង្វង់មូលគោព្រៃ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

បងប្អូនក៏អាចទស្សនាតាមរយៈការផ្សាយផ្ទាល់តាមទំព័រផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក ផងដែរ៖ https://www.facebook.com/WurkzCambodia
វើក បង្កើនថាមពលឥតឈប់ឈរ!៕