(ភ្នំពេញ)៖ នៅថ្ងៃទី១៦ និង១៧ ខែធ្នូ នេះ CAMBODIA BEER នឹងនាំយកព្រឹត្តិការណ៍ប្រគំតន្ត្រីប្រចាំប្រទេស «Bond for More Tour Concert» ដែលជាការសហការជាមួយផលិតកម្ម ហង្សមាស ក្នុងការនាំយកផ្ទាំងទស្សនីយភាពការប្រគំតន្ត្រីដ៏អស្ចារ្យពីសំណាក់កំពូលតារាចម្រៀងល្បីៗ ជូនទៅដល់បងប្អូននៅសួនច្បារសំរោង ទល់មុខសាលាខេត្តឧត្តរមានជ័យ ចាប់ពីម៉ោង ៨យប់តទៅ។

ព្រឹត្តិការណ៍ប្រគំតន្ត្រីប្រចាំប្រទេស «Bond for More Tour Concert» ទាំងពីរថ្ងៃនេះនឹងមានការចាប់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីចំនួន ២គ្រឿង ពីសន្លឹកឆ្នោតផ្សងសំណាង។ ដើម្បីមានឱកាសឈ្នះរង្វាន់ម៉ូតូ បងប្អូនគ្រាន់តែទិញផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដូចជា៖ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង វើក, ទឹកក្រូចអាយស៍ IZE, ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី, ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោតក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗក្នុងល័កខណ្ឌបងប្អូនត្រូវតែមានវត្តមានក្នុងព្រឹត្តិការណ៍ពេលដែលពិធីករហៅឈ្មោះ និងលេខសន្លឹកឆ្នោត។

កាលពីសប្តាហ៍មុន CAMBODIA BEER បានរកឃើញអតិថិជនសំណាង ២រូប ដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ២គ្រឿង តាមរយៈការចាប់សន្លឹកឆ្នោតផ្សងសំណាងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីប្រចាំប្រទេស «Bond for More Tour Concert» ដែលប្រព្រឹត្តឡើងនៅខេត្តសៀមរាប។ អតិថិជនសំណាងទាំងពីររួមមាន៖ ភោគ ជុន រស់នៅខេត្តសៀមរាប និង ភាយ ភាន់ រស់នៅ ខេត្តសៀមរាប។

បងប្អូនរស់នៅខេត្តឧត្តរមានជ័យ សូមចូលរួមកំសាន្តសប្បាយជាមួយ CAMBODIA BEER «Bond for More Tour Concert» ទាំងពីរថ្ងៃជាប់ៗគ្នាដោយសេរី និងទទួលយកឱកាសដើម្បីក្លាយជាម្ចាស់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ភ្លាមៗ និងឈ្នះរង្វាន់ជាច្រើនផ្សេងទៀតពីការប្រគំតន្ត្រីដោយផ្ទាល់។

បងប្អូនក៏អាចតាមដានទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល! រង្វាន់ញាក់សាច់!៕