(ព្រះសីហនុ)៖​ ក្រុមហ៊ុន Canopy Sands Development Co. បានធ្វើពិធីសម្ពោធក្នុងការចាប់ផ្តើមព្រឹត្តិការណ៍ Christmas Wonderland ជាមួយនឹងពិធីបំភ្លឺភ្លើងដើមឈើណូអែលដ៏ធំបំផុតនៅ Bay of Lights ខេត្តព្រះសីហនុ​ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងនៅ Summer Bay Beach Club & Cabins ដែលជាការអភិវឌ្ឍន៍បដិសណ្ឋារកិច្ច និងទេសចរណ៍ដំបូងបង្អស់របស់ ក្រុមហ៊ុន Canopy Sands Development Co. និងមានការចូលរួមពីលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ រួមទាំងភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិផងដែរ។

Christmas Wonderland នឹងប្រារព្ធឡើងនៅថ្ងៃទី២៣​ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅ Summer Bay Beach Club & Cabins ផ្លាស់ប្តូរដេគ័រទៅជាសួនណូអែលដ៏អស្ចារ្យ យើងអញ្ជើញភ្ញៀវកិត្តិយសមកទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៃបុណ្យណូអែលនៅឆ្នេរសមុទ្រដោយផ្ទាល់។ ក្នុងព្រឹត្តិការណ៏បុណ្យណូអែលដ៏អស្ចារ្យនេះ រួមមាន​ ការតុបតែងសួនណូអែល ការប្រគុំតន្ត្រី ព្រមទាំងការសម្តែងពីឌីជេល្បីៗ និងរីករាយជាមួយអាហារពេលល្ងាច ក៏ដូចជាដើមឈើណូអែលដ៏ធំបំផុតក្នុងខេត្តព្រះសីហនុ។

បេីតាមលោក David Richard នាយកផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចបានមានប្រសាសន៏ថា យើងមានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែងក្នុងការធ្វើជាម្ចាស់កម្មវិធី Christmas Wonderland នៅឆ្នាំនេះ ដែលជាព្រឹត្តិការណ៍ដ៏ធំ ព្រមទាំងនាំភ្ញៀវកិត្តិយសជាច្រើនអញ្ជើញមកកាន់ ខេត្តព្រះសីហនុ មិនត្រឹមតែប៉ុណ្ណោះ គឺយើងចែករំលែកសេចក្តីរីករាយពេញសហគមន៍ទាំងមូលក្នុងខេតព្រះសីហនុតែម្តង។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់យើងក្នុងការបង្កើតកន្លែងទេសចរណ៏ដ៏មានសក្តានុពលប្រកបដោយភាពរស់រវើក និងរួមបញ្ចូលកន្លែងដែល ភ្ញៀវជាតិនិងអន្តរជាតិ អាចចែករំលែកភាពរីករាយដ៏អស្ចារ្យរបស់ខ្លួន នារដូវកាលវិស្សមកាលនេះ។

នៅក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យអូណែលនេះ Bay of Lights ក៏នឹងមានការរៀបចំមហោស្រពតន្ត្រីអន្តរជាតិលើកដំបូងរបស់ខ្លួនផងដែរ Element Music Festival​ដែលនឹងមាន DJ និងសិល្បករទូទាំងពិភពលោកអញ្ជើញចូលរួមផងដែរ។ ព្រឹត្តិការណ៍នេះនឹងធ្វើឱ្យកក្រើកក្រុងព្រះសីហនុនៅថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នេះ រួមជាមួយនឹងការរាប់ថយក្រោយអបអរសាទរពិធីបុណ្យចូលឆ្នាំសកលផងដែរ។

លោក Richard បានមានប្រសាសន៏ថាយើងសូមអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ រីករាយ និងចំណាយពេលវេលារបស់លោកអ្នកជាមួយយើងក្នុងការបង្កើតការចងចាំដ៏អស្ចារ្យនៅឆ្នាំ 2023នេះ៕