ភ្នំពេញ៖ ឱកាសចំណេញលើចំណេញ ពីអ័រគីដេប៉្រូម៉ូសិន Christmas and New Year Eve 2024 ទទួលបានដំណើរកម្សាន្តទៅកាន់កោះឬស្សី រីសតភ្លាមៗ ដោយគ្រាន់តែកក់យូនីតណាមួយដែល លោក លោកស្រីពេញចិត្តជាមួយខុនដូ Orkide The Royal Condominium ចាប់ពីថ្ងៃនេះ រហូតដល់បំណាច់ឆ្នាំ 2023។

">

 

 

លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍ថា «ការផ្តល់ជូនខាងលើនេះ គឺដើម្បីចូលរួមអបអរសាទរ បំណាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី និងផ្តល់នូវភាព ងាយស្រួលជូនលោក លោកស្រី ឬក៏ប្អូនៗ ដែលតែងតែមានបំណងចង់បានជាប្រភេទខុនដូផ្ទាល់ខ្លួននៅក្នុងឆ្នាំថ្មីខាងមុខនេះ ភ្ជាប់ជាមួយភាពងាយស្រួលក្នុងការបង់ប្រាក់ប្រចាំខែ ដោយបង់ត្រឹមតែ $350/ខែ និងអាចកាន់សោរចូលរស់នៅបានភ្លាមៗបន្ទាប់ពីអតិថិជនបង់បាន10%»។

">

 

 

លោកក៏បានបញ្ជាក់ផងដែរថា ការផ្តល់ជូននូវការបង់ប្រាក់ដែលមានងាយស្រួលដូច្នេះ គឺក្នុងគោលបំណងជួយសម្រេចក្តីស្រម៉ៃ យុវវ័យប្រុសស្រីជាច្រើន ដែលមានក្តីស្រម៉ៃចង់រស់នៅក្នុងតំបន់ទីប្រជុំជន នៅកណ្តាលទីក្រុងភ្នំពេញ នឹងជាកម្មសិទ្ធផ្ទាល់ខ្លួន ខណៈដែលពួកគេក៏អាចរីករាយជាមួយភាពសំបូរបែបផ្សេងទៀតដូចជា កន្លែងហាត់ប្រាណ ស្ទីម សាវណា អាងហែលទឹក រចនាបថបែបឆ្នេរសមុទ្រ សួនច្បារបៃតង បន្ថែមពីលើនេះទៀតមានជាចំណតរថយន្តធំទូលាយ សន្តិសុខសុវត្តិភាព២៤ម៉ោង ត្រឹមតែមួយជំហ៊ានដល់ ផ្សារទំនើប និង សេវាកម្មផ្សេងៗជាច្រើនទៀត។

">

 

 

លោកក៏សូមគោរពអញ្ជើញ លោកលោកស្រី ដែលមានចំណាប់អារម្មណ៍ទៅលើ យូនីតខុនដូអ័រគីដេណាមួយ អាចមកសាកសួរព័ត៌មាន ជាមួយក្រុមការងារផ្នែកលក់ ក៏ដូចជាទស្សនាផ្ទាល់នៅបរិយាកាសនៃការរស់នៅជាក់ស្តែង ក្នុងបរិវេណខុនដូ របស់យើងដែលមានទីតាំងនៅតាមបណ្តោយផ្លូវ 2004 ទល់មុខសាលាអន្តរជាតិ CIA៕

">