(ញូវយ៉ក)៖ អាវជម្រើសជាតិអាហង្ស់ទីន របស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi ដែលពាក់បានពាកក្នុងអំឡុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ FIFA World Cup 2022 បានលក់ក្នុងតម្លៃសរុប ៧,៨លានដុល្លារនៅឯការដេញថ្លៃ Sotheby's ក្នុងទីក្រុងញូវយ៉ក។ នេះបើតាមប្រភពពី BBC ឱ្យដឹងនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

Messi ជាកីឡាករប្រធានក្រុមបានរួមចំណែកជួយជ្រើសជាតិអាហ្សង់ទីន លើកពាន World Cup 2022 ដែលបានយកឈ្នះក្រុមជម្រើសជាតិបារាំង ដោយបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រ ខណៈអាវទាំង៦ ដែលបានប្រើប្រាសក្នុងការប្រកួតនោះ ត្រូវបានសម្រេចយកមកដាក់ដេញថ្លៃ។

រំលឹកផងថា តម្លៃនៃការដេញថ្លៃអាវទាំង៦ របស់ Messi បានឈានដល់ ៧,៨លានដុល្លារ បានក្លាយជាកំណត់ត្រាតម្លៃដេញថ្លៃអាវទី២ បន្ទាប់ពីអាវរបស់អតីតបរុសមានរហ្សនាមដៃព្រះ លោក Diego Maradona បានដេញថ្លៃលក់ក្នុងតម្លៃ ៧,១លានផោន ក្នុងឆ្នាំ២០២២ ដែលជាវីរបុសនាំក្រុមអាហ្សង់ទីន ឈ្នះពាន World Cup 1986។

បញ្ជាក់ផងថា ក្រោយពេលឈ្នះពាន FIFA World Cup 2022 ខ្សែប្រយុទ្ធ Lionel Messi ក៏បានឈានទៅឈ្នះពានបាល់មាស Ballon d'Or លើកទី៨ ហើយបានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ World Cup ដែលអាចស៊ុតបញ្ចូលទីនៅគ្រប់វគ្គប្រកួត ដោយមានក្នុងវគ្គចែកពូល វគ្គ ១៦ក្រុមចុងក្រោយ, វគ្គ ៨ក្រុម, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត World Cup 2022៕