(ហ្សូរិច)៖ បណ្តាក្លិបបាល់ទាត់ បានចំណាយតម្លៃកំណត់ត្រា ៨៨៨.១លានដុល្លារអាម៉េរិក លើថ្លៃសេវាកម្មភ្នាក់ងារកីឡាករ ក្នុងឆ្នាំ២០២៣ ដែលចំនួននេះមានការកើនឡើង ៤២.៥ភាគរយ បើធៀបនឹងឆ្នាំមុន។ នេះបើតាមស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ (Football Agents in International Transfers) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

កំណត់ត្រាមុនបានកើតឡើងក្នុងឆ្នាំ២០១៩ នៅពេលដែលការចំណាយនៅទូទាំងពិភពលោក មានការប្រើលើកម្រៃជើងសារឱ្យទៅភ្នាក់ងារកីឡាករ ដែលពាក់ព័ន្ធក្នុងការផ្ទេរកីឡាករអន្តរជាតិ មានចំនួន៦៥៤.៧លានដុល្លារ ខណៈនៅក្នុងឆ្នាំ២០២២ តម្លៃកម្រៃជើងសារឱ្យទៅភ្នាក់ងារកីឡាករ មានចំនួន៦២៣.២លានដុល្លារ។

បើតាម FIFA បានបន្ថែមថា បណ្តាក្លិបនៅអង់គ្លេស គឺជាអ្នកចំណាយច្រើនជាងគេបំផុត នៅក្នុងឆ្នាំនេះ ជាមួយនឹងតម្លៃកម្រៃជើងសារមានប្រមាណជាង ២៨០លានដុល្លារ, ស្របពេលដែលមានការ ៨៦.៦ភាគរយ នៃការចំណាយនៅទូទាំងពិភពលោក មកពីបណ្តាក្លិបនៅទ្វីបអឺរ៉ុប។

ក្នុងនោះ FIFA ក៏បានឱ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនបន្ថែមទៀតថា «ចំនួននៃការផ្ទេរលក្ខណៈអន្តរជាតិ ជាមួយនឹងភ្នាក់ងារដើរតួតំណាងឱ្យកីឡាករ មានការកើនឡើងដល់កំណត់ត្រាខ្ពស់ ក្នុងឆ្នាំ២០២៣ ជាមួយនឹងសរុបមានដល់៣.៣៥៣ នៃការផ្ទេរ» ខណៈសេវាកម្មភ្នាក់ងារដោះដូរផ្នែកកីឡាកស្ត្រីក្នុងក្លិបកម្រិតអាជីព មានការកើនឡើងដល់ ១,៤លានដុល្លារ៕