(ភ្នំពេញ)៖ នាថ្ងៃទី ១៤ ខែធ្នូ ២០២៣ កន្លងទៅនេះ យានដ្ឋាន A Klasse Auto ដែលជាយានដ្ឋានក្នុងស្រុកទទួលបានវិញ្ញាបនបត្រ ISO ដំបូងគេនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់រួមគ្នាជាមួយក្រុមហ៊ុនជប៉ុន Denso International Asia PTE. LTD. លើការចាប់ដៃគូសហប្រតិបត្តិការ មជ្ឈមណ្ឌលផ្តល់សេវាកម្មជួសជុលប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្ត ។

ការចាប់ដៃគូសហការរវាង A Klasse Auto នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ផ្តល់សេវាកម្មជួសជុលនិងថែទាំប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្ត ស្របតាមស្តង់ដារបច្ចេកទេសពី Denso ដោយប្រើប្រាស់គ្រឿងបន្លាស់សុទ្ធ និងឧបករណ៍បញ្ចូលហ្គាសរបស់ Denso ដែលមានការធានាលើគុណភាព និងទំនុកចិត្ត សម្រាប់រថយន្តគ្រប់ប្រភេទនៅប្រទេសកម្ពុជា ។

លោក សៀង ពិសិដ្ឋ អគ្គនាយក A Klasse Auto បានមានប្រសាសន៍ថា «ការចាប់ដៃគូសហការពី Denso ជាមួយ A Klasse Auto ផ្នែកជួសជុលប្រព័ន្ធម៉ាស៊ីនត្រជាក់នេះ ត្រូវបានធ្វើឡើងជាលើកដំបូងបំផុត ដោយសារ ក្រុមហ៊ុនជប៉ុននិងអន្តរជាតិដូច Denso ផ្តល់សិទ្ធលើការប្រើប្រាស់គ្រឿងបន្លាស់ផ្លូវការរបស់ខ្លួន ចំពោះតែយានដ្ឋានដែលមានបត្រដ្ឋានស្តង់ដារត្រឹមត្រូវប៉ុណ្ណោះ តួយ៉ាងដូចជាយានដ្ឋាន A klasse Auto ដែលជាយានដ្ឋានក្នុងស្រុកដំបូងបំផុតទទួលបានវិញ្ញាបនបត្រ ISO បញ្ជាក់ពី ស្តង់ដារ គុណភាព និង ជំនាញច្បាស់លាស់លើការជួសជុលនិងថែទាំរថយន្ត»

នៅក្នុងពិធិចុះអនុស្សរណៈយោគយល់នេះ លោក Toshihira Katsu អគ្គនាយករងក្រុមហ៊ុន Denso International Asia PTE. LTD. បានមានប្រសាសន៍ថា «ក្នុងនាម Denso ជាក្រុមហ៊ុនដែលចែកចាយគ្រឿងបង្គុំនិងគ្រឿងបន្លាស់រថយន្តទៅកាន់ប្រទេសផ្សេងៗ រួមទាំងកម្ពុជាផងនោះ ខ្ញុំសូមអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាង Denso និង A Klasse Auto ដែលធ្វើឡើងជាលើកដំបូងនេះ»

ក្នុងនោះដែរ លោក Steven Sim នាយកគ្រប់គ្រងក្រុមហ៊ុន Autoserve Cambodia ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខផលិតផល Denso នៅប្រទេសកម្ពុជា បានលើកឡើងថា «A klasse Auto Denso AC Service Dealer នេះ ត្រូវបានធ្វើឡើងដោយមានអ្នកជំនាញដែលទទួលបានការបណ្តុះបណ្តាលពី Denso ដោយផ្ទាល់ រងចាំផ្តល់សេវាកម្មជួសជុលនិងថែទាំប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្តគុណភាពខ្ពស់បំផុត ។ ក្នុងនោះដែរ ការចាប់ដៃគូសហការនេះ នឹងបង្កើនទំនុកចិត្តអតិថិជនកាន់តែខ្លាំង នៅពេលអតិថិជនយករថយន្តមកទទួលសេវាកម្មជាមួយពួកយើង»

គួរបញ្ជាក់ថា A klasse Auto ជាយានដ្ឋាន ខ្មែរសុទ្ធសាធ ដែលត្រូវបាន បង្កើតឡើង ដោយ សហគ្រិន ក្នុង ស្រុកជាមួយនឹង បទ ពិសោធន៍ជាង ២០ឆ្នាំ និង បានស្ថិត នៅជួរមុខគេក្នុងការ ប្រឡូកដោយផ្ទាល់ ក្នុងវិស័យជួសជុល និងថែទាំ រថយន្ត បង្កើតឡើងក្នុងគោលបំណង ផ្ដល់ ផលិតផល និងសេវាកម្មជួសជុល យានយន្ត ដែល មាន គុណភាព ខ្ពស់ ជាមួយនឹង អ្នកឯកទេសដែលមាន ជំនាញ ខ្ពស់ និងតម្លៃ សមស្របបំផុត ក្នុង គោលបំណង ផ្ដល់ នូវ ទីកន្លែង មួយ ដែល ម្ចាស់ យានយន្ត គ្រប់រូប អាច ទុកចិត្តបាន ទាំង ស្រុង ទាំងផ្នែកសេវាកម្ម គុណភាព និងជំនាញវិជ្ជាជីវៈ ។

ក្នុងនោះដែរ Denso ជាក្រុមហ៊ុនជប៉ុនមួយ ផ្គត់ផ្គង់គ្រឿងបង្គុំនិងគ្រឿងបន្លាស់រថយន្ត ដែលមានបទពិសោធន៍តាំងពីឆ្នាំ ១៩៤៩ មកម្លេះ ជាពិសេស Denso ជាម៉ាកយីហោមួយដែលទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំងខ្លាពីអ្នកប្រើប្រាស់រថយន្តនៅកម្ពុជាផងដែរ ។

ឆ្លៀតក្នុងឱកាសចុះអនុស្សារណៈយោគយល់រួមគ្នានេះ A Klasse Auto ក៏មានការផ្តល់ជូនពិសេសសម្រាប់អតិថិជនផងដែរ រយៈពេល ៣ ខែពេញ ( 14-12-23 រហូតដល់ 14-03-24) រួមមាន ៖

សេវាកម្មត្រួតពិនិត្យប្រព័ន្ធម៉ាស៊ីនត្រជាក់ដោយឥតគិតថ្លៃ

លាងសម្អាតកញ្ច្រែងម៉ាស៊ីនត្រជាក់ ដោយមិនចាំបាច់ដោះតាបឡូ (ចំណេញទឹកលាងសម្អាតប៊ិចតម្លៃ $9)

ប្តូរតម្រងខ្យល់ម៉ាស៊ីនត្រជាក់ (បញ្ចុះតម្លៃ ១០%)

ផ្លាស់ប្តូរគ្រឿងបន្លាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ (ទទួលបានការបញ្ចូលហ្គាស ម៉ាស៊ីនត្រជាក់ឥតគិតថ្លៃ ចំណេញ $35-$80)

លើសពីនេះទៅទៀត រាល់ការប្តូរគ្រឿងបន្លាស់ម៉ាក Denso នឹងមានការបញ្ចុះតម្លៃ ១០% បន្ថែម

សម្រាប់ព័ត៌មានលំអិនសូមធ្វើការទាក់ទង៖
សាខាជ្រោយចង្វារ
099 888 292
https://g.page/a-klasse-auto-ocic
សាខាទួលសង្កែ
099 888 293
https://goo.gl/maps/s2UzvNNvGQyojtma7
សាខាបឹងស្នោរ
099 888 294
https://goo.gl/maps/iGtHMTutM4GpCkNR7