(ភ្នំពេញ)៖​ ទិដ្ឋភាពខ្លះៗជារួមនៅក្នុងថ្ងៃទី១ នៃពិព័រណ៍សិក្សាប្រចាំឆ្នាំ២០២៣ ដែលមានស្តង់ពិព័រណ៍ជាច្រើនសរុបរហូតដល់៧០ស្តង់ ដែលស្តង់នីមួយៗជាគ្រោងការសិក្សាស្រាវជ្រាវ ទាក់ទងនិងប្រធានបទ ប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណីខ្មែរ វេជ្ជសាស្រ្ត បច្ចេកវិទ្យា គីមីសាស្រ្ត សេដ្ឋកិច្ច និងពាណិជ្ជសាស្រ្ត គណិតវិទ្យា បរិស្ថាន សិល្បៈ និងការកម្សាន្ត ចម្រុះ។ ពិព័រណ៍សិក្សាដ៏សម្បូរបែបនេះ នៅមានការតាំងបង្ហាញ ចំនួន២ថ្ងៃបន្តទៀត គឺថ្ងៃសុក្រ ទី១៥ និងថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។

សិស្សានុសិស្ស និងសាធារណៈជនដែលមានចំណាប់អារម្មណ៍និងចង់សិក្សាស្វែងយល់ឱ្យបានច្បាស់ដោយផ្ទាល់ អាចបន្តចូលរួមទស្សនានៅថ្ងៃបន្ទាប់បានផងដែរ ដោយទីតាំងពិព័រណ៍គឺស្ថិតនៅក្នុងអគារសិក្សានៃសាលាអន្តរជាតិ វេសវីយូ កម្ពុជា ដែលមានអាសយដ្ឋាន #២៥៤AK, ផ្លូវលេខ ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ផែនទី៖ https://maps.app.goo.gl/HVMQ9rdFumNHFt73A សម្រាប់ព័ត៌មានបន្ថែម៖ ០៩៥ ២២៣ ០១៥/ ០៩៥ ៨៨៨ ០៦០/ ០៩៥ ២២២ ៨៨២។ ដើម្បីទទួលបាននូវព័ត៌មានបន្ថែម សូមទស្សនាវីដេអូនៃបទបង្ហាញអំពីគម្រោងសិក្សាស្រាវជ្រាវមួយចំនួន របស់សិស្សានុសិស្ស៕