(ភ្នំពេញ)៖ ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ជីប ម៉ុង បានចាត់ទុកបុគ្គលិកជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងតែងតែគិតគូពីការរីកចម្រើនទាំងចំណេះ និងជំនាញបុគ្គលិកដោយបានបញ្ជូនបុគ្គលិកទៅបណ្តុះបណ្តាលបន្ថែមនៅក្រៅប្រទេស ក្រោមគោលបំណងផ្តល់ឱ្យបុគ្គលិកនូវចំណេះដឹង បទពិសោធន៍ថ្មីៗ និងក្លាយជាធនធានដ៏ល្អសម្រាប់ខ្លួនឯង និងសង្គមជាតិកម្ពុជា។

​ជីប ម៉ុង ជាក្រុមហ៊ុនដំបូងបំផុតនៅប្រទេសកម្ពុជា ក្រៅពីក្រុមហ៊ុនអាកាសចរណ៍ ដែលបានរ៉ាប់រងចំណាយ និងបញ្ជូនបុគ្គលិកទៅបណ្តុះបណ្តាលបន្ថែមក្នុងផ្នែកវិស្វកម្មយន្តហោះនៅប្រទេសថៃ។ 

ក្រៅពីជំនាញផ្នែកវិស្វកម្ម ក្រោមគោលបំណងពង្រឹងចំណេះដឹង និងជំនាញឱ្យកាន់តែច្បាស់លាស់ដល់បុគ្គលិក ក្រុមហ៊ុន ជីប ម៉ុង ក៏បានផ្តល់ឱកាសដល់បុគ្គលិកទៅសិក្សានៅក្រៅប្រទេសលើផ្នែកជាច្រើនទៀត។ ក្នុងនោះ បុគ្គលិកជាច្រើននាក់ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន បានបញ្ជូនទៅសិក្សាផ្នែកវិស្វកម្មអំពីប្រព័ន្ធបច្ចេកវិទ្យានៃម៉ាស៊ីន Krones ដើម្បីស្វែងយល់បន្ថែម និងទទួលយកបទពិសោធថ្មីៗ សម្រាប់ការអភិវឌ្ឍទៅលើរាល់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ឱ្យកាន់តែមានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ។ បន្ថែមពីលើនេះ ក្រុមហ៊ុន ជីប ម៉ុង បានបញ្ជូនបុគ្គលិកទៅចូលរួមការតេស្តដំណើរការម៉ាស៊ីនលើកដំបូងជាមួយនឹងក្រុមហ៊ុន Krones AG នៅប្រទេសអាល្លឺម៉ង់ ដើម្បីសិក្សាពីបចេ្ចកវិទ្យាថ្មីៗ និងសាកល្បងម៉ាស៊ីនផងដែរ។

គួរបញ្ជាក់ផងដែរថា ជីប ម៉ុង បង្កើតឡើងក្នុងឆ្នាំ១៩៨២ ជាក្រុមហ៊ុនក្នុងស្រុកនាំមុខគេក្នុងការនាំចូលនិងចែកចាយសម្ភារៈសំណង់។ ជីប ម៉ុង បានប្រែក្លាយមុខមាត់ខ្លួនទៅជាក្រុមហ៊ុនពហុពាណិជ្ជកម្មខ្នាតយក្សគ្របដណ្តប់លើវិស័យធំៗជាច្រើននៅកម្ពុជាមានដូច គ្រឿងឧបភោគបរិភោគ, សំណង់, អចលនទ្រព្យ, ស្រាបៀរ និងភេសជ្ជៈ, សណ្ឋាគារ និងបដិសណ្ឋារកិច្ច, ធនាគារ និងហិរញ្ញវត្ថុ, និងផ្សារទំនើបជាដើម។

ក្រុមហ៊ុន ជីប ម៉ុង មិនត្រឹមតែជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជាដែលផ្គត់ផ្គង់តម្រូវការទីផ្សារទាំងផ្នែកផលិតផល និងសេវាកម្មនោះទេ តែជាក្រុមហ៊ុនមួយដែលតែងតែវិនិយោគ និងផ្តោតសំខាន់លើការបណ្តុះធនធានផងដែរ៕

ដូច្នេះសម្រាប់អ្នកដែលកំពុងស្វែងរកឱកាសការងារជាមួយក្រុមហ៊ុនដែលមានឈ្មោះល្បីល្បាយ និងមានស្តង់ដារ សូមស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងឱកាសការងារតាមរយៈ៖ http://bitly.ws/sfHk (https://l.facebook.com/l.php?u=http%3A%2F%2Fbitly.ws%2FsfHk%3Ffbclid%3DIwAR1FH5GRMK8XP280Kv5cMR6A1XpsrcBo0xoaPhr7pR8i0Od7xPJ56UaYHTU&h=AT0wduJwewnnaFuFVU13e41Uj0orQgVR_GU5ld5iiGmcWm-aNuy41WqnLMouIunI7GVwohGt7TXp3JsriW01gRbFGWnR8g3btqTHpn2pKt3n-du81WwPKnltMuqSQNmfkSJi&__tn__=-UK-R)