(ភ្នំពេញ)៖ គិតត្រឹមសប្តាហ៍ទី១៣ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២៤ នៅពេលនេះមានកីឡាករខ្មែរ ៧នាក់ បានកំពុងនាំមុខគេក្នុងតារាងរកបានគ្រាប់ស៊ុតបញ្ចូលទី ខណៈដែលកីឡាករ ម៉ាត់ នូរុណ ខ្សែប្រយុទ្ធក្លិបបឹងកេត កំពុងឈរតំណែងលេខ១ ដោយរកបាន ៧គ្រាប់ច្រើនជាងគេ។

ខាងក្រោមនេះជាកីឡាករទាំង ៧រូប ដែលកំពុងរកគ្រាប់បាល់ច្រើនជាងគេបណ្តោះអាសន្ននោះរួមមាន៖

១៖ កីឡាករ ម៉ាត់ នូរុណ ពាក់លេខ១០ របស់ក្លិបបឹងកេត រកបាន ៧គ្រាប់។
២៖ កីឡាករ ផាន សុផេន ពាក់លេខ១០ របស់ក្លិបព្រៃវែង រកបាន ៦គ្រាប់។
៣៖ កីឡាករ លឹម ពិសុទ្ធ ពាក់លេខ១៧ របស់ក្លិបភ្នំពេញក្រោន រកបាន ៥គ្រាប់។
៤៖ កីឡាករ ញាណ សុស៊ីដាន ពាក់លេខ១០ របស់ក្លិបកងយោធពលខេមរភូមិន្ទ រកបាន ៥គ្រាប់។
៥៖ កីឡាករ ស៊ិន កក្កដា ពាក់លេខ១១ របស់ក្លិបវិសាខា រកបាន ៣គ្រាប់។
៦៖ កីឡាករ ចាន់ វឌ្ឍនាកា ពាក់លេខ១១ របស់ក្លិបបឹងកេត រកបាន ៣គ្រាប់។
៧៖ កីឡាករ ស៊ិន សុផាណាត់ ពាក់លេខ២០ របស់ក្លិបវិសាខា រកបាន ៣គ្រាប់។

សូមបញ្ជាក់ផងថា គិតត្រឹមសប្តាហ៍ទី១៣ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាលនេះ ក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្តឈរកំពូលតារាង រកបាន ៣១ពិន្ទុបណ្តោះអាសន្ន ខណៈក្រុម ISI ដង្កោសែនជ័យ ជាក្រុមដែលធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង ស្គាល់ចាញ់ក្នុងលីគលើកទី២ ដោយឈ្នះ ២-១ ពីជំនួបសប្តាហ៍ទី១៣ កាលពីថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២៣៕