(ត្បូងឃ្មុំ)៖ ពិតជាកក្រើក និងអស្ចារ្យបំផុត ដោយត្រឹមតែរយៈពេល៣ខែប៉ុណ្ណោះ អ្នករស់នៅក្នុងខេត្តត្បូងឃ្មុំចំនួន០២នាក់ មានសំណាងបានឈ្នះរង្វាន់ធំ ១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ដោយក្នុងនោះម្នាក់ជាពលរដ្ឋរស់នៅម្ដុំផ្សារសួង ឈ្នះរង្វាន់កាលពីអំឡុងខែកញ្ញា ហើយម្នាក់ទៀតជាកម្មករស៊ីឈ្នួលចៀរជ័រកៅស៊ូ រស់នៅភូមិតាពេញ ឃុំរកា-ព-៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឈ្នះរង្វាន់កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

សម្រាប់អ្នកដែលមានសំណាងបានឈ្នះរង្វាន់ធំ ១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ មានឈ្មោះ កែវ ចាន់ហ្វា ភេទស្រី អាយុ ៣១ឆ្នាំ ជាកម្មករស៊ីឈ្នួលចៀរជ័រកៅស៊ូ និងមានអាសយដ្ឋានដូចបានជម្រាបជូនខាងលើនេះ។ លោកស្រី បានរៀបរាប់ប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ ដោយសារតែកម្រិតជីវភាពគ្រួសារមានភាពខ្វះខាត បានបង្ខំចិត្តទាំងប្ដី និងប្រពន្ធ ស៊ីឈ្នួលធ្វើជាកម្មករចៀរជ័រកៅស៊ូឱ្យក្រុមហ៊ុនឯកជន ដោយទទួលបានកម្រៃសរុបប្រមាណ ៣០០ដុល្លារ ក្នុងមួយខែសម្រាប់ដោះស្រាវជីវភាពគ្រួសារ ដោយមានកូនតូចៗនៅក្នុងបន្ទុកចំនួន៤នាក់។

ដោយឡែកសម្រាប់ការឈ្នះរង្វាន់ធំនូវទឹកប្រាក់ ១០០លានរៀលនេះ លោកស្រីបានប្រាប់ថាគឺជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុតដោយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រោយពេលត្រឡប់មកពីចៀរជ័រកៅស៊ូវិញ ហើយអស់កម្លាំង ខ្លួនបានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ពីអ្នកលក់នៅខាងមុខផ្ទះចំនួន១កំប៉ុងទទួលទាន លុះពេលគាស់ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលតែម្ដង។ គ្រាន់តែបានឃើញឈ្នះរង្វាន់ភ្លាម លោកស្រីពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយក៏ទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរសព្ទ ដែលមាននៅជាប់ក្រវិលកំប៉ុងតែម្ដង។

កែវ ចាន់ហ្វា បានបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា ទឹកប្រាក់រង្វាន់១០០លានរៀលនេះគឺពិតជាមានសារសំខាន់ខ្លាំងណាស់ ហើយបន្ទាប់ពីទទួលបាន លោកស្រីនឹងយកមួយចំនួនសង់បំណុលគេ និងធ្វើផ្ទះសម្រាប់ស្នាក់នៅឱ្យបានសមរម្យ ហើយនៅសល់មួយចំនួនទៀតទុកបង្កើតមុខរបរ និងអាជីវកម្មលក្ខណៈគ្រួសារ ដើម្បីទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។

ជាចុងក្រោយ កែវ ចាន់ហ្វា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសារ ដែលធ្លាប់តែក្រលំបាកឱ្យមានជីវភាពធូរធារ និងមានលុយកាក់ចាយគ្រប់គ្រាន់។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់ធំទឹកប្រាក់១០០លានរៀលយ៉ាងសន្ធឹកសន្ធាប់រហូតដល់ចំនួន២០០រង្វាន់, ទឹកប្រាក់១០លានរៀលចំនួន២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន២០០រង្វាន់, ទូរស័ព្ទ iphone ចំនួន២០០រង្វាន់, ទូរសព្ទ oppo ចំនួន២០០រង្វាន់, ទឹកប្រាក់១លានរៀល ១០០០រង្វាន់ ព្រមទាំងរង្វាន់១កំប៉ុងរាប់លានកំប៉ុងថែមទៀតផង។ ម្ចាស់សំណាងបន្ទាប់អាចជារូបអ្នក៕